ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
អាជីវករលក់ដើមអង្គាសីលត្អូញត្អែរពីអាជ្ញាធរទារប្រាក់រាប់រយដុល្លារ
17, Feb 2015 ,
8:30 pm
រូបភាព
×
ដោយ:
អាជីវករជាង ២០នាក់ ដែលលក់ដើមអង្គាសីលនៅក្បែរក្លោងទ្វារចូលទៅវត្តទឹកថ្លា ក្នុងខណ្ឌសែនសុខ បានត្អូញត្អែរពីការខាតបង់ដើមទុនជាច្រើន និងខឹងសម្បារជាខ្លាំងនឹងប៉ូលីស ប៉េអឹម និងមេព្រៃនៅតាមមូលដ្ឋានដែលបានបណ្តាក់គ្នាទារប្រាក់ពីពួកគាត់ដល់ទៅរាប់រយដុល្លារនៅតាមប៉ុស្តិ៍មេព្រៃ ប៉ុស្តិ៍ប៉ូលិល និងនៅតាមផ្លូវ ពីទីកន្លែងមួយទៅកន្លែងមួយរហូតដល់ភ្នំពេញ។
ដើមអង្គាសីលជាច្រើនរយដើម ដែលត្រូវបានគេដាក់ឈរតម្រៀបជួរទាំងសងខាងក្លោងទ្វារចូលវត្តទឹកថ្លានោះ ត្រូវបានគេទិញពីប្រជាពលរដ្ឋនៅតាមតំបន់ឆ្ងាយៗពីខេត្តកំពត តំបន់ភ្នំឱរ៉ាល់ និងពីខេត្តពោធិ៍សាត់។ អាជីវករអ្នកលក់ដើមអង្គាសីល ដែលត្រូវដឹកជញ្ជូនដើមឈើព្រៃទាំងនោះក្នុងរយៈផ្លូវដ៏ឆ្ងាយនោះ បានត្អូញត្អែរប្រាប់អំពីការស្កាត់ទារលុយជាច្រើនកន្លែង ពីសំណាក់ក្រុមមនុស្សដែលពួកគេហៅថា សមត្ថកិច្ចចម្រុះ។ ប៉ូលិស កងរាជអាវុធហត្ថ និងមេព្រៃ គឺជាក្រុមសមត្ថកិច្ចដែល ក្រុមអ្នកលក់ដើមផ្កាអង្គាសីល អះអាងថាជាអ្នកយកលុយពីពួកគេ ដែលជាសរុបទៅមានតម្លៃជាច្រើនរយដុល្លារ។
លោក ធី ផល ដែលជាអាជីវករម្នាក់ក្នុងចំណោមអាជីវករទាំង២០នាក់នៅក្បែររបងវត្តទឹកថ្លានោះ គឺជាសាក្សីផ្ទាល់នៃការត្អូញត្អែរនេះ។ អាជីវករដដែលនេះ ដែលដឹងថាខ្លួនទំនងជាពិបាកនឹងរកផលចំណេញពីការលក់ដើមផ្កាអង្គាសីលក្នុងរដូវបុណ្យចូលឆ្នាំចិនវៀតណាម មិនខ្លាចប្រកាសថាលក់បានចំណាយចំណាយប្រាក់១២០០ដុល្លារសម្រាប់បង់ឲ្យសមត្ថកិច្ចទាំងនោះ ដើម្បី អាចដឹកជញ្ជូនដើមអង្គាសីលរហូតដល់ភ្នំពេញនោះឡើយ។ លោក ផល និយាយខ្លាំងនៅពីមុខដើមអង្គាសីលរាប់សិបដើមដែលលោកទិញពីខេត្តកំពង់ស្ពឺយ៉ាងដូច្នេះថា៖«ខ្ញុំត្រូវបង់ប្រាក់ឲ្យទៅប៉ូលិស ប៉េអឹម និងមេព្រៃទាំងនោះ តាំងពីស្រុកឱរ៉ាល់រហូតដល់ក្រុងភ្នំពេញ។ នៅទីនេះ ខ្ញុំត្រូវជួលទីធ្លាមុខវត្តក្នុងតម្លៃ១៥០ដុល្លារដើម្បើដាក់លក់ដើមអង្គាសីល និងត្រូវចំណាយពេលមើលថែទាំងយប់ទាំងថ្ងៃ។ ខ្ញុំគិតថាមិនរួចថ្លៃដើមនោះទេឆ្នាំនេះ»។
ក្នុងស្ថានភាពមិនសប្បាយចិត្តដូចគ្នា ប៉ុន្តែលោក ធៀប ទ្រី ទំនងជាមានសំណាងជាងលោក ធី ផល។ លោក ធៀប ទ្រី ចំណាយថវិកាបង់ប្រាក់ឲ្យសមត្ថកិច្ចតាមផ្លូវត្រឹមតែ៨០០ដុល្លារប៉ុណ្ណោះ នៅពេលដែលគាត់ដឹកដើមអង្គាសីលពីតំបន់ពេជ្យនិល។ លោក ធៀប ទ្រី រៀបរាប់ឲ្យដឹងថា៖«ប៉ូលិស ប៉េអឹម និងមេព្រៃ ទារប្រាក់ពីខ្ញុំ យ៉ាងតិចក៏៥០ទៅ១០០ដុល្លារដែរ ពីកន្លែងមួយទៅកន្លែងមួយ។ នៅកន្លែងខ្លះទៀត ប៉ូលិស ប៉េអឹមបើកម៉ូតូដេញស្ទាក់ពីមុខ ដើម្បីទារប្រាក់ក្រោមហេតុផលថា ខ្ញុំដឹកឈើខុសច្បាប់»។
ក្រឡេកទៅមើលលោក វុត្ថាវិញ ដែលទើបតែរត់ចេញពីការលក់កម្លាំងនៅក្នុងប្រទេសថៃ។ លោកវត្ថា បានខ្ចីបំណុល បងប្អូន ដើម្បីសាកល្បងលក់ដូរផ្កាអង្គាសីលជាលើកដំបូង។ វុត្ថា មានវាសនាមិនខុសពីអាជីវករខាងលើឡើយ។ អ្វីដែលលោកវុត្ថា បារម្ភនៅពេលនេះ គឺខាតបង់នេះឯង។ លោកវុត្ថា គ្មានសង្ឃឹមថា នឹងបានចំណេញលុយឡើយ ហើយថែមទាំងខ្វាយខ្វល់ពីអំពីការដោះបំណុលទៅវិញ ដោយសារតែការបង់ប្រាក់ឲ្យសមត្ថកិច្ចតាមផ្លូវ បានស្រូបយកផលចំណេញពីការលក់ដូរអស់បាត់ទៅហើយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
6 ថ្ងៃ
«ប្រទានកម្ម»មានន័យដូចម្តេច?
13 ម៉ោង
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
2 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
3 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម