ជាតិ
ខែមករា៖រដ្ឋបាល​ព្រៃឈើបង្ក្រាប​បទល្មើស​ព្រៃឈើ​និង​សត្វព្រៃ​បាន​២៤៥ករណី​​
19, Feb 2015 , 8:50 pm        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​ខែមករា ដើមឆ្នាំ២០១៥ អង្គភាព​រដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន​នៅ​ទូទាំងប្រទេស បាន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ សត្វព្រៃ និង​បទល្មើស​កាប់​រានទន្ទ្រាន​ដីព្រៃ​បាន​ចំនួន២៤៥ករណី ក្នុងនោះ​បញ្ជូនទៅ​តុលាការ​ចំនួន២១៨ករណី និង​ផាកពិន័យ​ជា​អន្តរការណ៍​ចំនួន២៧ករណី។ នេះ​បើ​យោងតាម​របាយការណ៍​ស្តីពី ស្ថានភាព​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រចាំ​ខែមករា ឆ្នាំ២០១៥ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។



បើតាម​របាយការណ៍​ដ​ដែល ការបង្ក្រាប​បទល្មើស​ខាងលើ អាជ្ញាធរ​ដកហូត​បាន​វត្ថុតាង​ជាច្រើន​រួមមាន ឈើមូល និង​ជ្រុង​ចំនួន១០០ម៉ែត្រគូប ឈើ​អារ​ចំនួន៧៥៥ម៉ែត្រគូប ឈើ​ក្រាក់ និង​ឈើ​ក្រញូង​ចំនួន១៨ម៉ែត្រគូប និង១,១៥៤គីឡូក្រាម សត្វព្រៃ​ចម្រុះ​ប្រភេទ​ចំនួន១៤៦ក្បាល និង៤៨.៥គីឡូក្រាម អនុផល​ព្រៃឈើ និង​សម្ភារ​មួយចំនួនទៀត ព្រមទាំង​ដីព្រៃ​ឈើ​ដែល​កាប់​រាន​ចំនួន២១០ហិច​តា៕


© រក្សាសិទ្ធិដោយ thmeythmey.com