ពីនេះ ពីនោះ
តើ​ពាក្យ «រំលឹក, រម្លឹក, រំឭក» មួយណា​ត្រឹមត្រូវ?
19, Jul 2015 , 9:00 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ភាគច្រើន​តែងតែ​ប្រកែក​គ្នា​ទៅវិញទៅមក ចំពោះ​ពាក្យ​ទាំងបី​នេះ​ដោយ​អ្នកខ្លះ​អះអាងថា ពាក្យ​នេះ​ស​សេរ​ជា​ជើង​រាយ «រំលឹក» ខ្លះ​ថា​សរសេរ​ជា​ជើង​តម្រួត «រម្លឹក» និង​អ្នក​ខ្លះទៀត បញ្ជាក់ថា​ត្រូវតែ​សរសេរ​ជា​ស្រះ​ពេញ​តួ «រំឭក» ទើប​ត្រឹមត្រូវ។ តាមពិត​បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​នេះ​ត្រឹមត្រូវ​ទាំងបី គឺ​សរសេរ​ជា «រំលឹក» , «រម្លឹក» ឬ «រំឭក» ក៏បាន​ដែរ។ ពាក្យ​នេះ​ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​រឭក​ឃើញ គឺ​ឲ្យ​នឹកឃើញ, ឲ្យ​ភ្ញាក់ស្មារតី, ឲ្យ​ចាំ​ឡើងវិញ។ ឧទាហរណ៍៖ រម្លឹកស្មារតី, រំលឹក​គ្នា, រំឭក​មេរៀន។ ល៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com