ជាតិ
សង្គមជាតិ
សោភា ចង់​ទៅរៀន តែ​ត្រូវ​លក់នំ ​ព្រឹកល្ងាច​
16, Apr 2015 , 10:00 am        
រូបភាព
ដោយ: ថ្មីៗ
កុមារី​សោភា អាយុ១០ឆ្នាំ បាន​ប្រាប់ នាយ យ៉ាន អ្នកកាសែត​របស់ថ្មីៗ ថា នាង​ចង់ទៅ​រៀន ប៉ុន្តែ​ម្តាយ​មិនមាន​សមត្ថភាព​ឡើយ។ កុមារី​ដែល​និយាយ​ប្រាប់ថា ឪពុក​រត់ចោល​នោះ ត្រូវបាន​បង​បង្រៀន​ឲ្យ​ចេះ​គិត​លេខ​បន្តិចបន្តួច​ដើម្បី​ជួយ​សម្រួល​ក្នុងការ​លក់ដូរ​របស់​នាង។ នាយ យ៉ាន បាន​ជួប​កុមារី​ សោភា ដែល​កំពុង​លក់​នំ​នៅ​ភូមិ​ត្រពាំង​ឃ្លឹង ក្បែរ​ផ្សារ​ដំបូល​ខៀវ កាលពីពេល​ថ្មីៗ​នេះ។ ប្រសិនបើ​សប្បុរសជន​ត្រូវ​ការជួយ​កុមារី​សោភា លោកអ្នក​អាចទាក់ទង​មក​សារព័ត៌មានថ្មីៗ ។


សូម​ស្តាប់​បទសម្ភាសន៍​របស់ នាយ យ៉ាន ខាងក្រោម​នេះ ៖










© រក្សាសិទ្ធិដោយ thmeythmey.com