កីឡាជាតិ
កម្ពុជា​ឈ្នះ​ការប្រកួត​កម្តៅ​សាច់ដុំ ខណៈ​ជំនួប​ផ្លូវការ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១២ ខែ​មិនា
01, Mar 2015 , 11:31 am        
រូបភាព
ប្រធាន​ក្រុម​ ឃួន ឡាបូរ៉ាវី អបអរ​គ្រាប់​បាល់​បញ្ចូលទី​របស់​ខ្លួនដោយ​ដាក់ធ្វើ​ជាបេះដូង ដើម្បី​បង្ហាញ​ពី​ការស្រឡាញ់​ទៅ​កាន់អ្នក​គាំទ្រ
ប្រធាន​ក្រុម​ ឃួន ឡាបូរ៉ាវី អបអរ​គ្រាប់​បាល់​បញ្ចូលទី​របស់​ខ្លួនដោយ​ដាក់ធ្វើ​ជាបេះដូង ដើម្បី​បង្ហាញ​ពី​ការស្រឡាញ់​ទៅ​កាន់អ្នក​គាំទ្រ
ដោយ: រួបរួម
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានទទួល​ជ័យជម្នះ ៣-០ លើ​ក្រុម​កីឡាករ​សិង្ហ​បុរី​ដែល​ភាគច្រើន​ត្រូវបាន​ជ្រើសរើស​ចេញពី​ឈុត U-22 នា​ជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ កាលពី​រសៀល​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង។ នេះ​ជាការ​ប្រកួត​ជាមួយ​ក្រុម​ក្រៅ​ស្រុក​តែមួយ​លើក​គត់​នៅក្នុង​ឆ្នាំ២០១៥នេះ នៅមុន​ជំនួប​ជាមួយ​ម៉ា​កាវ ក្នុង​ព្រឹត្តិការណ៍​ជម្រុះ World Cup ឆ្នាំ២០១៨ ។



នៅក្នុង​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​នោះ គ្រូបង្វឹក​កូរ៉េខាងត្បូង លោក Lee Tae Hoon បានដាក់​អ្នកចាំទី​ប្រាក់ ភា​រុណ នៃ​ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យ​ស្ថិតក្នុង​ជម្រើស​ដំបូង ខណៈ​ខ្សែប្រយុទ្ធ​បឹងកេត​អង្គរ ឃួន ឡា​បូ​រ៉ាវី មាន​តួនាទី​ជា​ប្រធាន​ក្រុម។ ក្នុងការ​ប្រកួត​ទាំងមូល លោក​បានធ្វើការ​ផ្លាស់ប្តូ​រ​កីឡាករ​ចំនួន៦នាក់។


(ជម្រើស​១១នាក់​ដំបូង)

ខ្សែបម្រើ ប្រាក់ មុន្នី​ឧ​ត្ត​ម រក​គ្រាប់​បាល់​បើកឆាក​នៅ​នាទី ទី៨ ហើយ​ប្រធាន​ក្រុម ឃួន ឡា​បូ​រ៉ាវី រកបាន​គ្រាប់​ទី​ពីរ​នៅក្នុង​នាទី ទី២៧ មុនពេល​ដែល​ឧ​ត្ត​ម បន្ថែម​គ្រាប់​ទី២របស់ខ្លួន​នៅ៦នាទី មុននឹង​បញ្ចប់​ការប្រកួត​តង់​ទីមួយ។

នៅ​ថ្ងៃទី១២ ខែ​មិនា ឆ្នាំ២០១៥ ខាងមុខនេះ កម្ពុជា​ត្រូវ​ស្វាគមន៍​ក្រុម​ម៉ា​កាវ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ នា​ការប្រកួត​ជម្រុះ​ជើង​ទីមួយ​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ នៅ​រុស្ស៊ី។ នៅ​ថ្ងៃទី១៧ ខែ​មិនា កម្ពុជា​ត្រូវធ្វើ​ដំណើរ​ទៅ​ជួប​ម៉ា​កាវ​វិញ​នៅ​កីឡដ្ឋាន​Estádio Campo Desportivo៕
























© រក្សាសិទ្ធិដោយ thmeythmey.com