ជាតិ
មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ​នឹង​ប្រព្រឹត្តទៅ​នៅ​ខេត្តសៀមរាប​នា​អំឡុង​ខែមេសា
07, Mar 2015 , 8:30 am        
រូបភាព
ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​រៀបចំ​មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ​រយៈពេល៦ថ្ងៃ​ចាប់ពី​ថ្ងៃទី១២ដល់​ថ្ងៃទី១៧ខែមេសា​ឆ្នាំ២០១៥ក្នុង​ខេត្តសៀមរាប។



មហោស្រព​វប្បធម៌​យុវជន​អន្តរជាតិ​នេះ​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ«ឯកភាព​និង​សាមគ្គីភាព៖កម្លាំង​ក្នុង​វប្បធម៌​ចំរុះ» ដើម្បី​អបអរសាទរ​ការឈាន​ចូល​ម​ដល់​នៃ​សមាហរណកម្ម​អាស៊ាន ដែល​នឹង​មកដល់​នោ​ចុងឆ្នាំ២០១៥នេះ។

មហោស្រព​នេះ​គឺជា​វេទិការ​មួយ​ដែល​ផ្តល់ឱកាស​ដល់​យុវជន​ចែករំលែក​ចំណេះដឹង​អំពី​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់​ប្រពៃណី ពង្រឹង​ទំនាក់ទំនង​មិត្តភាព​សាមគ្គីភាព ស្មារតី​យោគយល់​គ្នា​រវាង​យុវជន​មកពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ជា​ដៃគូ​សន្ទនា​ក្នុង​បរិបទ​នៃ​វប្បធម៌​ចំរុះ​ជាតិ​សាសន៍​ព្រមទាំង​រួមចំណែក​ដល់​ការអភិវឌ្ឍ​យុវជន​ជំរុញ​ឲ្យ​យុវជន​នៃ​ប្រទេសនីមួយៗមាន​ទំនាក់ទំនង​ល្អ និង​យោគយល់​គ្នា​កាន់តែ​ស៊ីជម្រៅ៕




© រក្សាសិទ្ធិដោយ thmeythmey.com