ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ​ព​ន្លឿ​ន​អក្ខរកម្ម​ទូទាំងប្រទេស​ឲ្យ​បាន​ជាង៨០ភាគរយ​ត្រឹម​ឆ្នាំ២០១៥
02, Mar 2015 , 8:15 pm        
រូបភាព
ដោយ:

 
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជូន​ណា​រ៉ុ​ន បាន​ថ្លែងថា ក្រសួង​បានអនុម័ត​ផែនការ ព​ន្លឿ​ន​អក្ខរកម្ម ដើម្បី​បំពេញ​គោលដៅ​នៃ​ការអប់រំ​សម្រាប់​ទូទាំងប្រទេស​ឲ្យ​បាន​ចំនួន ៨៤,៤ភាគរយ នៅត្រឹម​ឆ្នាំ ២០១៥នេះ។



ពិធី​បើក​យុទ្ធនាការ​អក្ខរកម្ម ប្រចាំឆ្នាំ ២០១៥ ត្រូវបាន​ចាប់ផ្តើម នៅ​ថ្ងៃទី២ ខែមីនា នេះ រដ្ឋមន្ត្រី ក្រសួង​អប់រំ លោក ហង់ ជួនណា​រ៉ុ​ន មានប្រសាសន៍ថា យុទ្ធនាការ​អក្ខរ​កម្មនេះ នឹង​ផ្តល់​ថ្នាក់ អក្ខរកម្ម​ជាង ៤ពាន់​ថ្នាក់ និង​អ្នកសិក្សា​ថ្នាក់​អក្ខរកម្ម​ជាង ១ម៉ឺន​នាក់ នៅ​ទូទាំងប្រទេស។ លោក​បន្ថែមថា យុទ្ធនាការ​នេះ មានការ​ចូលរួម​ពី​គ្រូ​អក្ខរកម្ម​ជាប់កិច្ចសន្យា និង​គ្រូ​បឋមសិក្សា ជាង ៤ពាន់​នាក់ ដែល​បានទទួល​វគ្គ​តម្រង់ទិស​ធ​អំពី​របៀប​អនុវត្ត​ថ្នាក់​អក្ខរកម្ម កន្លងមក។

យុទ្ធនា​ការដែល​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ ដោយ​សហការ​ជាមួយ​អង្គការ​យូណេស្កូ (UNESCO) នេះ​គឺ​ផ្តោត​គោលដៅ​លើ​ថ្នាក់​អក្ខរកម្ម និង​ផ្តល់​ការណែនាំ​អំពី​ដំណើរការ​អនុវត្ត យុទ្ធនាការ​អក្ខរកម្ម​ជាតិ។

ដូច្នេះ ដើម្បី​បំពេញ​តាម​គោលដៅ​នៃ​ការអប់រំ​សម្រាប់​ទាំងអស់គ្នា​ឲ្យ​បាន​ជាង ៨០ភាគរយ ត្រឹម​ឆ្នាំ ២០១៥ នេះ លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា៖«ក្រសួង​អប់រំ​បានអនុម័ត​ផែនការ​ព​ន្លឿ​ន​អក្ខរ កម្ម​ប្រចាំ​ប្រទេស... ដោយ​ផ្តោត​គោលដៅ​លើ​ថ្នាក់​អក្ខរកម្ម»។

បើតាម​ប្រសាសន៍​របស់លោក​រដ្ឋមន្ត្រី អត្រា​អនក្ខរកម្ម​នៅតាម​តំបន់​ជនបទ នៅតែមាន​កម្រិត ខ្ពស់ជាង​តំបន់​ប្រជុំជន ក្នុងនោះ​ចំនួន​ស្ត្រី​អនក្ខរកម្ម​មាន​កម្រិត​ខ្ពស់ជាង​បុរស​អនក្ខរកម្ម។ ជាមួយគ្នានេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ក៏បាន​អំពាវនាវ​ដល់​ស្ថាប័ន​ទាំង​រដ្ឋ និង​ឯកជន​ចូលរួម​លើកកម្ពស់​អក្ខរកម្ម​ដល់​ប្រជាជន​ពិសេស​កម្មករ​នៅតាម​រោងចក្រ​សហគ្រាស តាមរយៈ​ការផ្សព្វផ្សាយ​និង​ការស្ម័គ្រចិត្ត​ចុះ​អប់រំ​ដល់​មូលដ្ឋាន ដែលមាន​អក្ខរជន រស់នៅ​នោះដែរ។

តាម​ការធ្វើជំរឿន​ប្រជាសាស្ត្រ​របស់​ក្រសួងផែនការ នៅក្នុង​ឆ្នាំ ២០១៣ អត្រា​អក្ខរកម្ម​របស់ យុវជន អាយុ​ចាប់ពី ១៥ ដល់២៤ឆ្នាំ កើនឡើង​ដល់ ៩៣ភាគរយ ខណៈពេលដែល​អត្រា​អក្ខរ កម្ម​មនុស្សពេញវ័យ​មាន​ចំនួន ៨០ភាគរយ៕


© រក្សាសិទ្ធិដោយ thmeythmey.com