ពីនេះ ពីនោះ
៤ដំណាក់កាល នៃ​ដំណើរ​ជីវិត​អ្នក​ដែលមាន​ស្នេហា
29, Mar 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
 

អ្វីៗក៏មាន​ចំណុច​ចាប់ផ្តើម ហើយក៏​មាន​ចំណុច​បញ្ចប់​របស់​វា​ដែរ ដូចគ្នា​នឹង​ស្នេហា​រវាង​បុរស និង​នារី ដែល​បាន​ស្រឡាញ់គ្នា​ថ្មីថ្មោង ហើយ​តែងតែ​សន្យាថា​នឹង​រៀបការ​ជាមួយគ្នា ស្រឡាញ់គ្នា​ជា​រៀងរហូត។ ប៉ុន្តែ​ជាក់ស្តែង​ពេលដែល​កំពុង​ស្រឡាញ់គ្នាថ្មីៗតែង​មើលឃើញ​ចំណុច​ល្អ​របស់​គ្នា​ទៅវិញទៅមក តែ​ពេល​ស្រឡាញ់គ្នា​យូរ​ទៅ​ចេះ​តែង​មើលបំណាំ​គ្នា និង​មើល​ឃើញតែ​ចំណុច​អាក្រក់​របស់​គ្នា​ទៅវិញ នេះ​មានន័យថា​ស្នេហា​ក៏មាន​ការ​វិ​វដ្ត​របស់​វា​ដែរ។



ដំណាក់កាល​ទី១៖ ជា​ចំណុច​ផ្តើម​សេ្ន​ហ៍រ​វាង​គូសង្សារ​បុរស​និង​នារី ហើយ​ពួកគេ​មើលឃើញ​នូវ​អ្វី​ដែលជា​សកម្មភាព ឬ​ពាក្យ​ពេជ្រល្អៗរបស់​គ្នា​ទៅវិញទៅមក គឺ​អ្វី​ប្រៀបបាន​ដូចជា​ពណ៌​ស៊ី​ជម្ពូ មានន័យថា​បង​ល្អ​គ្រប់បែបគ្រប់យ៉ាង រីឯ​អូន​វិញ​ក៏​ល្អ​គ្រប់បែបគ្រប់យ៉ាង​ដូចគ្នា​ដែរ។ 

ដំណាក់កាល​ទី២៖ បន្ទាប់ពី​ឆ្លងកាត់អ្វីៗក៏​ពណ៌​ស៊ី​ជម្ពូ គឺ​ឈានដល់​ចំណុច​មួយទៀត​ដែល​ដៃគូ​ស្នេហា​នោះ​ចាប់ផ្តើម​មើលបំណាំ​គ្នា ចេះ​ចាប់កំហុស​គ្នា ច្រណែន ប្រ​ចាន់​គ្នា​ទៅវិញទៅមក​ហើយ​មើលឃើញ​ចំណុច​ខ្វះខាត ឬ​ចំណុច​អាក្រក់​ពីគ្នា​ច្រើន​ជាមុន។ ជាពិសេស​នោះ​តែងតែ​អន់ចិត្ត​ដាក់គ្នា និង​ណាយចិត្ត​ពីគ្នា​បន្តិចម្តងៗ ព្រោះ​មើលឃើញ​កំហុស​គ្នា​ច្រើនពេក។

ដំណាក់កាល​ទី៣៖ ដំណាក់កាល​នេះ​ឈានដល់​ចំណុច​មួយ​ដែល​និយាយ​ហេតុផល​លែង​ស្តាប់​គ្នា​បាន និង​និយាយ​អ្វី ឬ​ធ្វើ​អ្វីមួយ​ប្រកែក​យកតែ​ឈ្នះរៀងៗខ្លួន រហូតដល់​ប្រើប្រាស​ពាក្យសំដី​មិនល្អ​ដាក់គ្នា​ទៀត។ មួយវិញទៀត គ្រាន់តែ​ចាប់​ផ្តើមនិយាយ គឺ​មិន​ចុះសម្រុង​គ្នា​បាត់ទៅហើយ មានន័យថា​ភ្លេច​ចំណុចល្អៗរបស់​គ្នា​អស់ហើយ ហើយ​ចាំតែ​ចាប់កំហុស និង​ចំណុចខ្សោយ​របស់​ដៃគូ​តែប៉ុណ្ណោះ។ ដំណាក់កាល​នេះ​ធ្វើ​ឲ្យ​គូស្នេហ៍​នោះ​ណាយចិត្ត​ពីគ្នា​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត។ 

ដំណាក់កាល​ទី៤៖ ចុងក្រោយ​ដល់​ចំណុច​មួយ​ដែល​ដៃគូ​ស្នេហា​នោះ ទ្រាំ​នឹង​បញ្ហា​ដែល​កើតឡើង​មិនចេះចប់​មិនចេះហើយ​នោះបាន​ឡើយ។ ដូច្នេះ​ត្រូវ​ពិចារណា​ថ្លឹង​ថ្លែងថា តើ​គួរ​សម្រុះ សម្រួល​គ្នា​ជាថ្មី ហើយ​ដោះស្រាយ​បញ្ហា​ដែល​ធ្លាប់​កើតមាន​កន្លងមក​ជាមួយ​គ្នា ឬ​ត្រូវតែ​ចែកផ្លូវ​គ្នា ដើម្បី​កុំ​ឲ្យ​ស្មុគស្មាញ​នឹង​បញ្ហា​កើតឡើង​ដដែល ដែល​មិនអាច​ដោះស្រាយបាន​នោះ ដូច្នេះ​សុខចិត្ត​ចែកផ្លូវ​គ្នា​ដើរចេញរៀងៗខ្លួន ទើប​វា​ប្រសើរ​ជាង៕



© រក្សាសិទ្ធិដោយ thmeythmey.com