ជាតិ
ព័ត៍មានសុខភាព
សុខភាព
សុខភាព៖ តើ​អាហារ​ប្រភេទ​ណាខ្លះ ដែល​ជួយ​បង្កើន​ការគិត​របស់​អ្នក?
03, Oct 2016 , 5:59 am        
រូបភាព
ដោយ: ថ្មីៗ
បើ​និយាយ​ដល់​ខួរក្បាល វា​ជា​ចំណុច​សំខាន់​របស់​មនុស្សម្នាក់ៗ ព្រោះ​គេ​ប្រើ​វា ដើម្បី​គិត ឬ​ដោះស្រាយ​បញ្ហាផ្សេងៗជាដើម។ ប្រសិនខួរក្បាល​មាន​សារៈសំខាន់​បែបនេះ អ្នក​ត្រូវតែ​ការពារ​វា​ឱ្យ​បានល្អ។ ដូចនេះ តើ​មាន​អាហារ​អ្វីខ្លះ ដើម្បី​ជួយ​បំប៉ន​ខួរក្បាល​អ្នក​បាន​?



ខាងក្រោមនេះ ជាប្រភេទអាហារដែលអាចជួយបំប៉នខួរក្បាល និងបង្កើនការគិតរបស់អ្នក៖


១.    អ្នក​អាច​បរិភោគ​ក្រូច​បាន ព្រោះ​វា​មាន​សារធាតុ​វីតាមីន A និង C ដែល​អាចជួយ​បំប៉ន​ខួរក្បាល​អ្នក។

២.    ពងមាន់ ជា​ប្រភព​ដែល​អាចជួយ​បង្កើន​ការចងចាំ​អ្នក​ដែរ ព្រោះ​វា​មាន​សារធាតុ​វីតាមីន B12 ដែលជា​សារធាតុចិញ្ចឹម ដែល​មិនអាច​ខ្វះ​បាន។

៣.    អ្នក​ក៏​អាច​ជ្រើសរើស​ពិសារ​ផ្លែ​ម្នាស់​បានដែរ  ព្រោះ​វា​ក៏​ជួយ​ដល់​ខួរក្បាល​អ្នក​ដែរ។

៤.    អ្នក​អាច​ពិសារ​ត្រី ព្រោះ​ត្រី​អាច​ផ្តល់​សារធាតុ​ប្រ​តេ​អ៊ី​ន និង​ដែក សម្រាប់​រាងកាយ​អ្នក ដែលជា​ជំនួយ​ដល់​ការចងចាំ​បានល្អ​បំផុត។

៥.    ផ្លែ​ពោត មាន​សារធាតុចិញ្ចឹម​ជាច្រើន ដែល​ជួយ​ដល់​ភ្នែក​អ្នក។

៦.    អ្នក​អាច​ពិសារ​ផ្លែ​ល្ពៅ​បាន ព្រោះ​វា​ជា​អាហារ​ដែល​ល្អ ចំពោះ​ខួរក្បាល​អ្នកខ្លាំង​ណាស់៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com