ជាតិ
សេដ្ឋកិច្ច
រដ្ឋ​ប្រមូល​ចំណូល​ពន្ធដារ​បាន​ចំនួន៨០.៧៧លាន​ដុល្លារ ក្នុង​ខែកុម្ភៈ
15, Mar 2015 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ

នៅក្នុង​ខែកុម្ភៈ ឆ្នាំ២០១៥ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ពន្ធ និង​បង់ប្រាក់​ពន្ធ​ចូល​ថវិកាជាតិ បាន​ចំនួន៣២៣,០៩៤លាន​រៀល ស្មើនឹង​ប្រមាណ៨០.៧៧លាន​ដុល្លារ ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ ប្រចាំខែ​កុម្ភៈ។



បើតាម​របាយការណ៍​ដ​ដែល ការប្រមូល​ពន្ធ​ប្រចាំ​ខែកុម្ភៈ​ឆ្នាំ២០១៥នេះ មានការ​កើនឡើង​ចំនួន២៥.១១ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៤ ។

សូមបញ្ជាក់ថា កាលពី​ខែមករា ឆ្នាំ២០១៥ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ពន្ធ និង​បង់ប្រាក់​ពន្ធ​ចូល​ថវិកាជាតិ បាន​ចំនួន៣៣៩,១៨៥លាន​រៀល ស្មើនឹង​ប្រមាណ៨៤.៨លាន​ដុល្លារ កើនឡើង២៧.២ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ធៀប​នឹង​ខែមករា​ឆ្នាំ២០១៤ ៕


© រក្សាសិទ្ធិដោយ thmeythmey.com