អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រជាជនជាងមួយលាននាក់ផ្ទុះការតវ៉ាប្រឆាំងប្រធានាធិបតីប្រេស៊ីលរឿងអំពើពុករលួយ
×
ប្រជាជនប្រេហ្ស៊ីលប្រមាណមួយលាននាក់បានផ្ទុះការតវ៉ានៅក្នុងទីក្រុង Sao Paulo ដើម្បីប្រឆាំងទៅនឹងលោកស្រីប្រធានាធិបតីឌិលម៉ារូសសែហ្វ(Dilma Rousseff )លើផែនការសេដ្ឋកិច្ចនិងរឿងអាស្រូវពាក់ពន្ធ័នឹងអំពើពុករលួយនៅក្នុងក្រុមហ៊ុនប្រេងកាតយក្ស Petrobras។
លោក មុំ ពិទូរ្យលម្អិតព័ត៌មាននេះ
កាលពីថ្ងៃម្សិលមិញនេះមានការផ្ទុះការតវ៉ាទ្រង់ទ្រាយធំដែលមានប្រជាជនចូលរួមប្រមាណមួយលាននៅក្នុងទីក្រុង Sao Paulo ដើម្បីប្រឆាំងនឹងប្រធានាធិបតីប្រេហ្ស៊ីលលោកស្រីឌិលម៉ារូសសែហ្វ(Dilma Rousseff )លើផែនការនៃការពន្លឿនសេដ្ឋកិច្ចនិងរឿងអាស្រូវនៃអំពើពុករលួយនៅក្នុងក្រុមហ៊ុនប្រេងកាតយក្ស Petrobras។
ក្រោយពីបានចាប់ផ្តើមឡើងកាន់តំណែងនៅក្នុងអាណត្តិទី២របស់លោកស្រីប្រធានាធិបតីប្រេហ្ស៊ីលឌិលម៉ារូសសែហ្វកាលពីចុងឆ្នាំ២០១៤កន្លងទៅនេះរឿងអាស្រូវនៃការប្រព្រឹត្តអំពើពុករលួយនៅក្នុងស្ថាប័នប្រេងកាតយក្ស Petrobras ដែលជាក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋាភិបាលក៏បានចាប់ផ្តើមបែកធ្លាយជាសាធារណៈ។
ប្រតិកម្មទៅនឹងរឿងអាស្រូវនេះយ៉ាងហោចណាស់មានប្រជាជនមួយលាននាក់បានប្រមូលផ្តុំគ្នាបិទផ្លូវនៅក្នុងទីក្រុងធំៗនៃប្រទេសប្រេហ្ស៊ីលរួមមានទីក្រុងBrasilia ទីក្រុង Rio de Janeiro និងទីក្រុងSalvador de Bahiaដើម្បីប្រឆាំងទៅនឹងលោកស្រីប្រធានាធិបតីbប្រេស៊ីលបច្ចុប្បន្ននេះ។ក្នុងនោះក្រុមបាតុករបានសំដែងភាពក្រេវក្រោធយ៉ាងខ្លាំងនិងទាមទារអោយលោកស្រីប្រធានាធិបតីចុះចេញពីតំណែងរបស់ខ្លួនជាបន្ទាន់។
ទាក់ទិននឹងបញ្ហានេះលោករដ្ឋអាជ្ញាប្រេហ្ស៊ីលបានបញ្ជាក់ថាការបាត់បង់នូវថវិការដ្ឋប្រមាណ៨០០ពាន់លានដុល្លាសហរដ្ឋសហរដ្ឋអារិកក្រោមការគ្រប់គ្រងនៃរដ្ឋបាលរបស់លោកស្រីប្រធានាធិបតីគឺជាអំពើពុករលួយដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រេហ្ស៊ីល។
យ៉ាងណាមិញមិនទាន់មានការឆ្លើយតបពីលោកស្រីប្រធានាធិតីលើការចោទប្រកាន់និងការទាមទារពីប្រជាជនរាប់លាននាក់របស់ប្រេហ្ស៊ីលនៅឡើយនោះទេ។ក៏ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍នោះមន្ត្រីជាន់ខ្ពស់មួយចំនួនដែលគ្រប់គ្រងនៅក្នុងក្រុមហ៊ុនប្រេងកាតនេះត្រូវបានកាត់ទោសជាប់ពន្ធធនាគារនិងមួយចំនួនទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់តុលាការផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com