ជាតិ
សេដ្ឋកិច្ច
តួ​ក​គី​នឹង​ជំរុញ​ឲ្យ​ពាណិជ្ជកម្ម​ទ្វេភាគី​កើនឡើង​ដល់៥០០លាន​ដុល្លារ​នៅ​ឆ្នាំ២០២០
17, Mar 2015 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
 
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស​តួ​គី លោក មេ​វ​លូត កា​វូ​សូ​គ្លូ (MEVLUT CAVUSO GLU) នឹង​ជំរុញ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​តួ​គី​ឱ្យ​កើនឡើង​ដល់៥០០លាន​ដុល្លារ​អាម៉េរិក ត្រឹម​ឆ្នាំ២០២០ខាងមុខនេះ។ ការ​ថ្លែង​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី​បែបនេះ​គឺធ្វើឡើង នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពី​ថ្ងៃទី១៦មិនា នៅ​វិមាន​សន្តិភាព ។



លោក កែវ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ប្រធានរដ្ឋសភា បាន​បញ្ជាក់ថា លោក​រដ្ឋមន្ត្រីការបរទេស​តួ​គី បានលើកឡើង​ពី​ការទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​និង​តួ​គី​ដើម្បី​ពង្រឹង​លើ​គ្រប់​វិស័យ​ប្រទេស​ទាំងពីរ ទាំង​វិស័យ​នយោបាយ សេដ្ឋកិច្ច​និង​វេទិការ​អន្តរជាតិ​នានា ។ ទន្ទឹមនឹងនេះ​តួ​គី ក៏​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាមួយ​កម្ពុជា​ឱ្យបាន​ដល់​ទំហំ​ទឹកប្រាក់ ៥០០លាន​ដុល្លារ​អាមេរិក​ចាប់ពី​ពេល​ឆ្នាំ២០១៥នេះ រហូតដល់​ឆ្នាំ២០២០ ។

លើសពីនេះ​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី ក៏​នឹង​ជំរុញឱ្យមាន​ការហោះហើរ​ត្រង់​រវាង​ប្រទេស​កម្ពុជា ដើម្បី​កំណើន​ទេសចរ វិនិយោគ និង​វិស័យ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​កើនឡើង​ថែមទៀត។

ជាមួយគ្នានេះ ប្រធានរដ្ឋសភា លោក ហេង សំរិន ស្នើ​តប​តាមរយៈ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​តួ​គី​ឱ្យជួយ​ជំរុញ​លើកទឹកចិត្ត ដល់​ផ្នែក​ឯកជន​ទេសចរណ៍​ពី​តួ​គី​មក​កម្ពុជា​ឱ្យបាន​ច្រើន​ថែមទៀត ក៏ដូចជា​ការរៀប​ចំកា​រ​ហោះហើរ​ត្រង់​កម្ពុជា ដើម្បី​បង្កើន​វិស័យ​ពាណិជ្ជកម្ម វិនិយោគ​ជាដើម ៕




© រក្សាសិទ្ធិដោយ thmeythmey.com