អន្តរជាតិ
រថយន្ត​ប្រណីត ៥ម៉ាក​ ដែល​លក់ដាច់​ជាងគេ​បំផុត​នៅ​អាមេរិក​ក្នុង​ឆ្នាំ២០១៤
21, Mar 2015 , 4:20 pm        
រូបភាព
ដោយ:
ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គេ​ពិបាក​នឹង​ទស្សន៍ទាយ​ថា តើ​សេដ្ឋកិច្ច​អាមេរិក​ក៏ដូចជា​សេដ្ឋកិច្ចពិភពលោក មាន​កំណើន​ជាក់លាក់​ក្នុង​កម្រិត​ណាមួយ​នោះទេ បើទោះបីជា​អ្នកសេដ្ឋកិច្ច​និង​អ្នកវិភាគ​មួយចំនួន​បាន​និយាយថា​ការធ្លាក់ចុះ​នេះ​គឺ​បានបញ្ចប់​ទៅហើយ​កា​ពី​ចុងឆ្នាំ ២០០៩ មក​ម្លេះ​ក៏ដោយ។



តាមរយៈ​ទំនាក់ទំនង​ផ្ទាល់​រវាង​ឧស្សាហកម្ម​រថយន្ត​និង​សេដ្ឋកិច្ច​ដែល​ទើបតែ​នឹងមាន​ភាពប្រសើ​រ​ឡើងវិញ​ក្នុងពេលថ្មីៗនេះ​បានធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ល្អ​ទៅលើ​កាល​លក់​រថយន្ត​ប្រណីត​នៅក្នុង​សហរដ្ឋអាមេរិក។នៅក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​តួលេខ​នៃ​ការលក់​រថយន្ត​ប្រណីត​ត្រូវ​បានទទួល​ថា​ទីផ្សារ​រថយន្ត​ប្រណីត​គឺ​ល្អ​ដោយ​មានការ​ងើបឡើង​វិញ។

ជាក់ស្ដែង​ទិន្នន័យ​ពី​ក្រុមហ៊ុន​ដែល​លក់​រថយន្ត ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន therichestបាន​បង្ហាញថា រថយន្ត​ប្រណីត​ចំនួន ៥ ម៉ាក ខាងក្រោម​នេះ គឺ​បាន​លក់ដាច់​ជាងគេ​នៅ​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ ២០១៤ កន្លង​ទីថ្មីៗនេះ។ រថយន្ត​ទាំង ៥ ម៉ាក​នោះ​គឺ​រួមមាន៖

ទី១៖ រថយន្ត​ម៉ាក​BMW លក់បាន ១៧,៦ ភាគរយ​នៃ​ចំនួន​រថយន្ត​ប្រណីត ១៤២ ២៣២ គ្រឿង​ដែល​ក្រុមហ៊ុន​នេះ​បាន​លក់​ទៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ ២០១៤ ហើយ​ម៉ូ​ដែល​ពេញនិយម​បំផុត​គឺ BMWSUV-crossoverBMWX3 BMWX5 ។

ទី២៖ រថយន្ត​ម៉ាក​Mercedes-Benzលក់បាន ១៧,១ ភាគរយ នៃ​ចំនួន​រថយន្ត​លក់បាន​សរុប ក្នុង​ឆ្នាំ ២០១៤ ដែល​ក្នុងនោះ​មាន ៧៥ ០៦៥ គ្រឿង​គឺជា​ម៉ូ​ដែល​C-Class ដែល​កំពុង​ពេញនិយម​បំផុត​ក្រៅពីនេះ​ក៏មាន​ម៉ូ​ដែល E-class M-Class GLK និង S-class ផងដែរ។

ទី៣៖ រថយន្ត​ម៉ាក​Lexusលក់បាន ១៦,១ ភាគរយ​នៃ​ចំនួន​រថយន្ត​លក់បាន​សរុប​ក្នុង​ឆ្នាំ ២០១៤  ដែល​ក្នុងនោះ រថយន្ត​ជាង ៣៥ ០០០ គ្រឿង​គឺ​ម៉ាក Lexus RX ដែល​លក់ដាច់​បំផុត​នៅ​សហរដ្ឋអាមេរិក។

ទី៖ រថយន្ត​ម៉ាក Audiលក់បាន ៩,៤ ភាគរយ​នៃ​ចំនួន​រថយន្ត​លក់បាន​សរុប​ក្នុង​ឆ្នាំ ២០១៤ ហើយ​ម៉ូ​ដែល​ពេញនិយម​បំផុត​គឺ AudiQ5 crossover,AudiA4 executive car,AudiA3, AudiA5,AudiA6 និងAudiQ7 ។

ទី៥៖ រថយន្ត​ម៉ាក​Cadillacលក់បាន ៨,៨ ភាគរយ​នៃ​ចំនួន​រថយន្ត​លក់បាន​សរុប​ក្នុង​ឆ្នាំ ២០១៤ ហើយ​ម៉ាក​ដែល​ពេញនិយម​បំផុត​គឺ CadillacAcura,CadillacCTSឝ​Cadillac ATS និង CadillacSRX ៕



© រក្សាសិទ្ធិដោយ thmeythmey.com