ជាតិ
សង្គមជាតិ
កម្មវិធី​នាំចាស់ៗទស្សនា​អង្គរ​ឥតគិតថ្លៃ​ពី​ក្រុម​អ្នកជិះ​កង់​នៅ​រៀបចំ​នៅ​ថ្ងៃអាទិត្យ​ស្អែក
21, Mar 2015 , 5:56 pm        
រូបភាព
សៀមរាប៖ ក្រុមមនុស្ស​ចាស់ ដែលមាន​អាយុ​ចាប់ពី៦០ឆ្នាំ​ឡើងទៅ ដែល​មិន​ធ្លាប់​ឃើញ​ប្រាសាទអង្គរវត្ត នឹងមាន​ឳ​កាស​បាន​ស្គា​ល់ហើយ​នៅពេលនេះ។ ក្រុមយុវជន​ជិះ​កង់​ដើម្បី​សហគមន៍ បាន​រៃអង្គាស​ថវិកា​ពី​សប្បុរសជន ដើម្បី​នាំ​ក្រុមមនុស្ស​ចាស់ និង​មាន​ជីវភាព​ទីទាល់ក្រ មក​ដើរ​កម្សាន្ត​ប្រាសាទអង្គរវត្ត នៅ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី២២ ខែ​មិនា ស្អែក។



មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន ដែល​ពុំ​ធ្លាប់បាន​ស្គាល់ និង​ឃើញ​ប្រាសាទអង្គរវត្ត។ យើង​មិន​និយាយ​ពី​អ្នក​ដែល​រស់នៅ​ខេត្តឆ្ងាយៗនោះទេ ក្រុមមនុស្ស​ចាស់ ដែល​នឹងធ្វើ​ដំណើរ​មក​ទស្សនា​ប្រាសាទអង្គរវត្ត​នាពេល​ខាងមុខនេះ គឺ​រស់នៅ​ក្នុងភូមិ​ឃុំ ក្នុង​ខេត្តសៀមរាប ដែល​ពួកគាត់​មិនមាន​លទ្ធភាព​នឹង​មក​កម្សាន្ត។

«ពេលនេះ​ស្គាល់​ហើយ​អង្គរវត្ត» គឺជា​ប្រធានបទ ដែល​ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍ ហៅ​កាត់​ថា (CCC)រៀបចំឡើង ដើម្បី​នាំ​មនុស្ស​ចាស់​អាយុ​ចន្លោះ​ពី៦០ ទៅ៧០ឆ្នាំ​នៅ​ទីជនបទ ដែល​មិន​ធ្លាប់​បានឃើញ​អង្គរវត្ត​សោះ ក្នុង​មួយ​ឆាកជីវិត​របស់គាត់។ កម្មវិធី​នេះ មាន​គោលបំណង​ឲ្យ​ពលរដ្ឋ​ខ្មែរ រស់នៅ​មិន​ឆ្ងាយ​ពី​អង្គរវត្ត ប៉ុន្តែ​គ្មាន​លទ្ធភាព​នឹង​ស្គាល់​ប្រាសាទអង្គរវត្ត ដែលជា​មរតក​មានតម្លៃ​របស់​ប្រទេស​កម្ពុជា។

«ពេលនេះ​ស្គាល់​ហើយ​អង្គរវត្ត» ជា​កម្មវិធី​ដំណើរ​កម្សាន្ត​របស់​មនុស្ស​ចាស់ សម្រាប់​មើល​ប្រាសាទអង្គរវត្ត ចូល​សារមន្ទីរ ហូប​អាហារ ថតរូប មាន​មគ្គុទ្ទេសក៍​ជួន​ដើរ និង​មាន​អ្នកថែរក្សា ដូច​ទៅនឹង​ភ្ញៀវទេសចរ យ៉ាង​ដូច្នោះ​ដែរ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក គឹម ប៊ុន​ថា​ន់។ លោក ប៊ុន​ថា​ន់ ដែលជា​ប្រធាន​ក្រុម​អ្នកជិះ​កង់​ដើម្បី​សហគមន៍ ពន្យល់ថា៖« យើង​តាម​ជ្រើសរើសចាស់ៗ ១០០នាក់ នៅ​ភូមិ​ឃុំ​នៅ​ស្រុក​ពួក មាន​ក្បាលក្រពើ សំបួរ និង​អំពិល ដែល​ពួកគាត់​នៅ​ចំងាយ​ប្រមាណ ៣០គីឡូ​ប៉ុណ្ណោះ​ពី​អង្គរវត្ត»។ លោក ប៊ុន​ថា​ន់ បន្តថា ចាស់ៗទាំង ១០០នាក់​នោះ សុទ្ធសឹង​មាន​ជីវភាព​ក្រីក្រ និង​ជ្រើសរើស​តាមរយៈ​ការចុះ​សម្ភាសន៍ ទិន្នន័យ​ពី​មេភូមិ និង​ការ​ឃើញ​ផ្ទា​ល់ពី​ស្ថានភាព​គ្រួសារ​ជាដើម។

មាន​មគ្គុទ្ទេសក៍​ម្នាក់ និង​ជាង​ថតរូប​ម្នាក់។ ក្រោយមក​យើង​នាំ​គាត់​ទៅ​ហូបបាយ​នៅ​ភោជនីយដ្ឋាន ចូល​សារមន្ទីរ​អង្គរ  ញុំ​ា​ការ៉េម និង​ល្ងាច​ម៉ោង៤ យើង​ជួន​គាត់​ត្រឡប់ទៅផ្ទះ​វិញ»។

កន្លងមក ក្រុម​អ្នកជិះ​កង់​ដើម្បី​សហគមន៍ ដែល​បង្កើតឡើង​ដោយ​ក្រុមយុវជន​ដែល​ចូលចិត្ត​ជិះ​កង់ និង​ស្រលាញ់​បរិស្ថាន ធ្លាប់បាន​រៃអង្គាស​ថវិកា​សាងសង់​ផ្ទះ​ដល់​ពលរដ្ឋ​ក្រីក្រ រស់នៅ​ដាច់ស្រយាល​នៅ​ភ្នំ​គូ​លេន រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​កាលពី​ឆ្នាំទៅ ហើយ​គម្រោង​ឆ្នាំ​ទី២ នឹងធ្វើ​ឡើង​នៅ​ចុងខែ​ឧសភា ឆ្នាំ២០១៥នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com