អន្តរជាតិ
ប្រជាជនសិង្ហបុរីអាចគោរពវិញ្ញាណក្ខន្ធ​លោក លី កា្វ​ន់​យូ បានបីថ្ងៃ
23, Mar 2015 , 10:00 am        
រូបភាព
ដោយ: ថ្មីៗ
ពិធី​កាន់ទុក្ខ​បុណ្យសព​បី​តា​ស្ថាបនិក​ប្រទេស​សិង្ហ​បុរី​ត្រូវ​រៀបចំឡើង​រយៈពេល១សប្តាហ៍​ចាប់ពី២៣នេះ​រហូតដល់​ថ្ងៃ ២៩ខែមីនា។ ប្រជាជន​សិង្ហ​បុរី​ទូទៅ និង​បណ្តា​សាធារណជន​ទាំងឡាយណា​ដែល​ចង់​សម្តែង​ការគោរព​ដល់​វិញ្ញ​ណ​ក្ខ​ន្ធ​លោក ដោយ​សាកសព លោក​ត្រូវ​ដ​ង្ក​ល់​ទុក​នៅ​វិមាន​រដ្ឋសភា​សិង្ហ​បុរី។ រាល់​ទង់ជាតិ​នៅតាម​បណ្តា​ស្ថាប័ន​សាធារណ​ទាំងអស់​នឹងត្រូវ​គេ​បង្ហូត​មក​ត្រឹម​ពាក់កណ្តាល​ដង​ដើម្បី​ចូលរួម​មរណទុក្ខ។


នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បានប្រកាស​ពី​រយៈពេល​នៃ​ការ​កាន់ទុក្ខ​បុណ្យសព​របស់​បី​តា​ស្ថាបនិក​សិង្ហ​បុរី​លោក លី ក្វាន់​យូរ ដោយ​រយៈពេល​នៃ​ការ​កាន់ទុក្ខ​នឹងត្រូវ​ចាប់ផ្តើម​ពីថ្ងៃ ២៣ដល់​ថ្ងៃ ២៩ខែ​មិនា។ ក្នុង​រយៈ​ពេលដែល​កាន់ទុក្ខ​នេះ​រាល់​ស្ថាប័ន​រដ្ឋាភិបាល​ទាំងអស់​នឹងត្រូវ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្តាល​ដង​ដើម្បី​បង្ហាញ​ពី​ការ​កាន់ទុក្ខ​របស់​រដ្ឋ​សិង្ហ​បុរី​ទាំងមូល។

បើតាម​ការ​អោយដឹងពី​មន្ត្រី​រដ្ឋាភិបាល សាកសព​របស់​មេដឹកនាំ​រូបនេះ​នឹង​ត្រូវគេ​យកទៅ​តម្កល់​នៅក្នុង​វិមាន​រដ្ឋសភា ដើម្បី​ផ្តល់ឱកាស​អោយ​បណ្តា​ប្រជាជាតិ​សិង្ហ​បុរី និង​សាធារណជន​ពី​ទីជិត​ឆ្ងាយ​អាច​សម្តែង​ការដឹងគុណ និង​គោរព​ដល់​វិញ្ញាណក្ខន្ធ​លោក​ជា​ចុងក្រោយ​ផង។ ពេលវេលា​សម្រាប់​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក គឺ​ចាប់ពី​ម៉ោង ១០ព្រឹក​ដល់​ម៉ោង ៨យប់ រាល់ថ្ងៃ​ចាប់ពី​ថ្ងៃ​ពុធ​ដល់​ថ្ងៃ​សៅរ៍។

ចំណែក​កម្មវិធី​បុណ្យសព​ជា​ផ្លូវការ​នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃអាទិត្យ ដែល​ក្នុង​ពិធី​ជា​ផ្លូវការ​នេះ​នឹងមាន​ការចូលរួម​ពី​ក្រុមគ្រួសារ​លោក លី ក្វាន់​យូ មិត្តភក្តិ បុគ្គលិក ប្រធានាធិបតី​សិង្ហ​បុរី សមាជិក​គណរដ្ឋមន្ត្រី សមាជិកសភា មន្ត្រីរាជការ​ជាន់ខ្ពស់ មេដឹកនាំ​កំពូល​ដែល​កាន់តំណែង​ជំនាន់​លោក លី ក្វាន់​យូរ និង​ប្រជាជន​សិង្ហ​បុរី​ទូទៅ។

គួរបញ្ជាក់​ថា​អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី ក្វាន់​យូរ បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ថ្ងៃ​ចន្ទ​នេះ​ក្នុង​វ័យ ៩១ឆ្នាំ ដោយសារ​មាន​ជំងឺ​សួត។


© រក្សាសិទ្ធិដោយ thmeythmey.com