ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន៖ អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ញុះញង់​ឲ្យ​មាន​បាតុកម្ម
24, Mar 2015 , 10:36 am        
រូបភាព

 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា សង្គម​ស៊ីវិល​មួយចំនួន​ជា​អ្នកជា​អ្នក​ញុះញង់​នៅ​ពីក្រោយ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​កន្លងមកនេះ ។ ទន្ទឹមនឹងនេះ​លោក ហ៊ុន សែន ក៏បាន​ផ្ដាំ​ទៅ​អ្នក​តវ៉ា កុំឱ្យ​យក​បាតុកម្ម​ជាការ​ជួញដូរ​ផងដែរ ។ លោក​ប្រមុខ​រដ្ឋាភិបាល​បន្ថែមថា ៖ « ស្រុក​ខ្មែរ​អត់​បានទេ ញុះ​ពីក្រោយ​ជាប់​អង្គការក្រៅរដ្ឋាភិបាលខូចៗមួយចំនួន ខ្ញុំ​មិន​និយាយ​ទាំងអស់​ទេ ហើយ​ចេញថ្លៃ​ម៉ូតូ​កង់​បី (តុ​ក តុ​ក) ក្រុម​ទទួលខុសត្រូវ​បាយ ក្រុម​ទទួលខុសត្រូវ​ថ្លៃ​ទឹក ។ ស្រុក​ខ្មែរ​ឥឡូវ​ក្លាយជា​កន្លែង​បញ្ឆេះ​បាតុកម្ម ហើយ​បាតុកម្ម​មុខដដែលៗ » ។



ការ​ថ្លែង​របស់លោក ហ៊ុន សែន បែបនេះ នៅក្នុង​ពិធី​សម្ពោធ​សមិទ្ធិផល​រូបសំណាក​ព្រះ​នាង​ប្រាជ្ញា​បារមី​ច្រាំងទន្លេ សួនច្បារ​ជ្រោយចង្វារ​ត្រើយ​ខាងកើត និង​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​សណ្ឋាគារ រ៉េស៊ីដង់ សុខា​ភ្នំពេញ កាលពី​ថ្ងៃទី២៣ ខែមីនា ។
សូម​ស្ដាប់​សំឡេង៖









© រក្សាសិទ្ធិដោយ thmeythmey.com