ជាតិ
អាមេរិក និង​ជប៉ុន រួមគ្នា​លើកកម្ពស់​អំណាច​សេដ្ឋកិច្ច​ដល់​ស្ត្រី
24, Mar 2015 , 7:00 pm        
រូបភាព

 
រដ្ឋាភិបាល​អាមេរិក និង​រដ្ឋាភិបាល​ជប៉ុន នឹង​រៀបចំ​សិក្ខាសាលា​រួមគ្នា​មួយ​ដើម្បី​ជំរុញ​ផ្តល់​អំណាច​សេដ្ឋកិច្ច​ដល់​ស្ត្រី។ សិក្ខាសាលា​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៥មីនា​ស្អែក​នេះ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន(CJCC)។



បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​របស់​ស្ថា​ត​ទូត​អាមេរិក​និង​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា សិក្ខាសាលា​នេះ ជា​និមិត្តរូប​ស្វាគមន៍​មួយ​នៃ​គោលបំណង​រួម​របស់​អាមេរិក​និង​ជប៉ុន​នៅ​កម្ពុជា និង​ជា​ឧទាហរណ៍ មួយ​នៃ​កិច្ចសហការ​រវាង​អាមេរិក​និង​ជប៉ុន​នៅក្នុង​តំបន់ តាមរយៈ​តំបន់​នៅ​ទន្លេមេគង្គ​ក្រោម។

« សិក្ខាសាលា​នេះ​ក៏​ជំរុញ​បន្ថែមទៀត​ដល់​គោលបំណង​ដូចដែល​បានបង្ហាញ​នៅក្នុង​ឯកសារ​រៀបរាប់​រួមគ្នា ដែលមាន​ចំណងជើង​ថា«កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​នៅក្នុង​សកលលោក​រវាង​អាមេរិក និង​ជប៉ុន ដែល​បាន​កំណត់ដោយ លោក​ប្រ​ធា​ធិបតី​អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ កាលពី​ខែមេសា ឆ្នាំ២០១៤ ។

ជាមួយគ្នានេះ សិក្ខាសាលា​ក៏​បង្ហាញ​ផងដែរ ពី​គម្រោង ស្តីពី​មជ្ឈមណ្ឌល​នៃ​សហគ្រិន​ស្ត្រី​ទាក់ទង​នឹង​ធនធាន ការអប់រំ លទ្ធភាព​ក្នុងការ​ទទួលបាន និង​ការបណ្តុះបណ្តាល​សម្រាប់​លើកកម្ពស់​អំណាច​សេដ្ឋកិច្ច(WECREATE)»។នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល៕



© រក្សាសិទ្ធិដោយ thmeythmey.com