ព័ត៍មានសុខភាព
សុខភាព៖ ស្ត្រី​គួរ​ឆ្លៀត​គេង ពេល​ទើបនឹង​សម្រាលកូន
27, Mar 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ

ក្នុងនាម​ជា​ឪពុកម្តាយ​ថ្មីថ្មោង នោះ​អ្នក​អាចមាន​ភាព​នឿយហត់​ខ្លាំង។


ប្រសិនបើ​កូន​អ្នក​កំពុង​យំ នៅ​ម៉ោង ២ ព្រឹក តើ​អ្នក​អាច​នឹង​គេង​លក់​នៅ​ពេលយប់​សារជាថ្មី​ម្តងទៀត​បានដែរ​ឬទេ?
នៅពេលដែល​កូនអ្នកមាន​អាយុ ៣ ទៅ ៤ ខែ ដំបូង ទារក​ភាគច្រើន​គេង​យ៉ាងហោចណាស់៥ ម៉ោង​ក្នុង​មួយដង។
នៅក្នុង​កំឡុងពេល​មួយឆ្នាំ​ដំបូង ទារក​អាច​គេង ១០ ម៉ោង​ក្នុង​មួយ​យប់។
ដូច្នោះ អ្នក​អាច​គេង​បាន តាម​ដែល​អ្នក​អាចធ្វើ​ទៅបាន។

ប្រសិនបើ​អ្នក​មិន​ធ្វើការ​បំបៅ​ដោះ​កូន ដោយ​ទឹកដោះគោ​ឆុង​នោះទេយុទ្ធសាស្ត្រ​ទាំងនេះ អាចជួយ​ឱ្យ​អ្នក​គេង​បាន​គ្រប់គ្រាន់ ៖
•    គេង នៅពេលដែល​កូន​របស់​អ្នក គេង​លក់​ដែរ
•    ការកំណត់​ពេល​ឱ្យ​មិត្តភក្តិ និង​មនុស្ស​ជាទី​ស្រឡាញ់​មកលេង​អ្នក និង​ទារក ៖ អ្នក​អាចឱ្យ​ពួកគេ​មកលេង ខណៈពេលដែល​ទារក​គេង​លក់​នៅពេល​ថ្ងៃ។
•    មិនបាច់​បែងចែក​គ្រែ ក្នុងអំឡុងពេល​គេង ៖ អ្នក​អាច​នាំយក​ទារ​កមក​គេង​នៅលើ​គ្រែ​របស់​អ្នក ដើម្បី​ធ្វើការ​ថែទាំ ឬ​ការ​លួងលោម ប៉ុន្តែ អ្នក​អាចដាក់​ទារក​ទៅក្នុង​អង្រឹង ហើយ​អ្នក​អាច​ត្រឡប់​ទៅ​គេង​វិញ​បាន។


ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com