អត្ថបទពាណិជ្ជកម្ម
កំពូល​ទូរស័ព្ទ ស្មា​ត​ហ្វូ​ន Galaxy S6 និង Galaxy S6 edgeបានបង្ហាញ​ខ្លួន​ជា​ផ្លូវការ
02, Apr 2015 , 10:23 am        
រូបភាព
ដោយ: ថ្មីៗ
 

ពិធី​ថ្លែងអំណរគុណ និង​ការបង្ហាញ Samsung Galaxy S6 និង Galaxy S6 Edge
ភ្នំពេញ ថ្ងៃទី១ ខែមេសា៖ ទីបំផុត ក្រុមហ៊ុន សាម​សុង បានបង្ហាញ កំពូល​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន Samsung Galaxy S6 និង Galaxy S6 Edgeជា​ផ្លូវការ​ហើយ នៅ​សណ្ឋាគារ Raffle Le Royal រាជធានី​ភ្នំពេញ។ ជាមួយនឹង​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​នេះ ក្រុមហ៊ុន សាម​សុង បាន​ឈាន​ជើង​មួយ​ជំ​ហ៊ាន​ទៀត​នាំមុខគេ​លើ​ផ្នែក​បច្ចេកវិជ្ជា និង​គំនិត​ច្នៃប្រឌិត​ដល់​កំពូល លើ​ឆាក​អន្តរជាតិ ចំពោះ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន Samsung Galaxy S6 Edgeដែល​ត្រូវបាន​ប្រសិទ្ធិ​នាម​ជា កំពូល​ទូរស័ព្ទដៃ​ល្អ​ឯក​គ្មាន​ពីរ ដោយ​សមាគមន៍ GSMA នៅក្នុង​ព្រឹត្តិការណ៍ សមាជ​ទូរស័ព្ទ​ពិភពលោក MWC 2015។

តាមរយៈ​សម្តី របស់លោក ហ្គី​ហាន់ លី អគ្គនាយក ក្រុមហ៊ុន​សាខា​ថៃ សាម​សុង អេឡិចត្រូនិក ប្រចាំ​កម្ពុជា-ឡាវ បាន​មានប្រសាសន៍ថា «ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន ទាំងពីរ ម៉ូ​ដែល​នេះ ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ និង​យកចិត្ត​ដាក់​ជាទីបំផុត រួមជាមួយ​គំនិត​ច្នៃប្រឌិត​ទាំង​រូបរាង ទាំង​តួ​ម៉ាស៊ីន ធ្វើ​ឲ្យ​ទូរស័ព្ទ Samsung Galaxy S6 និង Galaxy S6 Edge  ក្លាយជា​ទូរស័ព្ទ​ប្រកបដោយ​ប្រណិត​ភាព និង​ស្អាត​អស្ចារ្យ ដែល​ធ្វើ​អ្នក​ប្រើ​កាន់​តែមាន​ភាពថ្លៃថ្នូរ​ថែម​មួយកម្រិត​ទៀត។ ដើម្បី​ជា​បទដ្ឋាន​សម្រាប់​ការងារ Design  ស្នាដៃ និង​សម្ថ​ភាព​ដល់​កំពូល ។

Galaxy S6 និង S6 Edge ត្រូវបាន​បង្កើតឡើង​អំពី​វត្ថុធាតុដើម​ដ៏​ប្រណិត រួមជាមួយ បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​របស់ សាម​សុង ដើម្បី​ផ្តល់​បទពិសោធន៍​គ្មាន​គូ​ប្រៀប​ដល់​អ្នកប្រើប្រាស់។ ជាមួយនឹង​ភាព​ច្នៃប្រឌិត​ដ៏​ថ្មី​សន្លាង​សម្រាប់ Galaxy S6 and Galaxy S6 edge  សាម​សុង​នឹង​នាំមក​នូវ សគរាជ​ថ្មី​នៅក្នុង​ឧស្សាហកម្ម​ទូរស័ព្ទ​ចល័ត និង​ក្លាយជា​បទដ្ឋាន​ក្នុង​វិស័យនេះ។ »

តារាចម្រៀង​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កញ្ញា ឱក សុគន្ធ​កញ្ញា ក៏បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​របស់ខ្លួន​ចំពោះ ទូរស័ព្ទ Samsung Galaxy S6 និង Galaxy S6 Edge ទាំងពីរ​នេះ ក្នុង​កម្មវិធី​នេះ​ផងដែរ​ថា « នាង​ខ្ញុំ​កាន់​តែមាន​មោទនភាព​ខ្លាំង​មែនទែន ចំពោះ​គំនិត​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន សាម​សុង ដែល​បាន​បង្កើត​ផលិតផលថ្មីៗទំនើប​បែបនេះ ហើយ​នាង​ខ្ញុំ​ក៏មាន​កិត្តិ​ខ្លាំងណាស់​ដែល​ក្រុមហ៊ុន ជ្រើសរើស​នាង​ខ្ញុំ​ជា ឯកអគ្គរាជទូត​តំណាង​ផលិតផល​ទូរស័ព្ទ​នៅ​កម្ពុជា។ »

លក្ខណៈពិសេស​លេចធ្លោ​របស់​ទូរស័ព្ទដៃ Samsung Galaxy S6 និង Galaxy S6 Edge ៖
-    គែម និង​តួ​លោហៈ មិន​កោង​ដូច​ទូរស័ព្ទ​ដទៃ មាន​កញ្ចក់ Gorilla សងខាង
-    អេក្រង់  5.1 អ៊ី​ញ គុណភាព HD(2560x1440, 577ppi) Super AMOLED
-    ងាយស្រួល​មើល​ក្រោម​ពន្លឺ​ថ្ងៃ ហើយ​មាន​ទម្ងន់​ត្រឹមតែ 138g
-    អាច​ប្រើ​ដោយ​ឆ្នាំង​សាក​ឥត​ខ្សែរ ហើយ​សាក 10 នាទី​ប្រើ​បាន 4 ម៉ោង ដែល​គ្មាន​ទូរស័ព្ទ​អាច​ផ្ទឹម​បាន។
-    កា​មេ​រា​មុខ 5 មេ​ហ្គា​ភិ​ច​ស្សែ​ល កា​មេ​រា​ក្រោយ​រហូតដល់ 16MP មេ​ហ្គា​ភិ​ច​ស្សែ​ល អាច​ចាប់​រូប​បាន​ច្បាស់​ទោះជា​ញ័រ​រង្គើ ឫ​ក៏ ក្នុង​ទី​ងងឹត
-    សំឡេង​ឮ​ច្បាស់ និង​ចាក់សោរ​ដោយ​ប្រើ​ក្រយៅ​ម្រាមដៃ​បាន​លឿន និង​ស្រួល​ជាង​មុន។

គួរបញ្ជាក់​ផងដែរ​ថា ទូរស័ព្ទដៃ Samsung Galaxy S6 និង Galaxy S6 Edge ចាប់ផ្តើម​ទទួល​ការ​កក់​ហើយ នៅតាម​ហាង​ទំនើប Samsung Brand Shop ទាំងអស់​នៅ​កម្ពុជា។ ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន Galaxy S632GBមានតម្លៃ​ត្រឹមតែ $690 រីឯ Galaxy S6 Edge 32GBមានតម្លៃ ចាប់ពី $800  ឡើងទៅ ទៅតាម​ប្រភេទ​ទំហំ​អង្គ​ចងចាំ និង​ពណ៌​របស់​វា។

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាពថ្មីៗជូន​មនុស្ស​គ្រប់រូប​គ្រប់​ទីកន្លែង។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយផ្សេងៗប្រើ​ប្រព័ន្ធ  LED។ យើង មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក។


ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ www.samsung.comនិង global.samsungtomorrow.com



© រក្សាសិទ្ធិដោយ thmeythmey.com