អន្តរជាតិ
អ្នកទោស​អង់គ្លេស​ម្នាក់​ត្រូវគេ​ដោះលែង​ដោយសារ​បទបញ្ជា​តាម​អ៊ីមែល​ក្លែងក្លាយ
02, Apr 2015 , 7:00 pm        
រូបភាព
ដោយ:

អ្នកទោស​ម្នាក់​នៅក្នុង​ប្រទេស​អង់គ្លេស ត្រូវបាន​ឆ្មាំ​ពន្ធនាគារ ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ បន្ទាប់ពី​មាន​បទបញ្ជា​ឲ្យ​ដោះលែង​មួយ ត្រូវបាន​គេ​ផ្ញើមក​តាម​អ៊ីមែល​របស់​ពន្ធនាគារ ប៉ុន្តែ​ក្រោយមក​ទើប​គេ​ដឹងថា នោះ​គឺជា​អ៊ីមែល​ក្លែងក្លាយ​របស់​អ្នកទោស​ម្នាក់​នោះ។ នេះ​បើ​យោងតាម​កាសែត new york daily news ។



ប្រភព​ដដែល​ក៏បាន​បញ្ជាក់ថា នៅ​មុនពេល​មានការ​ដោះលែង​អ្នកទោស​ម្នាក់​នោះ គឺ​រូបគេ​បាន​សុំ​ឆ្មាំ​គុក​ចេញទៅ​ក្រៅ​ទីធ្លារ​ខាងក្រៅ​ពន្ធនាគារ ដែល​ធ្វើ​ឲ្យ​រូបគេ​អាច ផ្ញើ​សេចក្ដីណែនាំ​ស្ដីពី​ការដោះលែង​ក្លែងក្លាយ​មួយ ដើម្បី​ដោះលែង​អ្នកទោស​ម្នាក់​ឈ្មោះ Fraudster Neil Mooreគឺជា​ឈ្មោះ​របស់​អ្នកទោស​នោះឯង។

ប៉ូលីស​របស់​ប្រទេស​អង់គ្លេស​បាន​និយាយថា​លោក Fraudsterត្រូវបាន​គេ​ចាប់​មក​ឃុំឃាំង​នៅក្នុង​មន្ទីរ​សន្តិសុខ Wandsworthក្នុង​ទីក្រុង​ឡុង​ដ៍​កាលពីដើម​ខែមីនា​ដោយ​រូបគេ​ចាប់​ចោទ​ពីបទ​លួច​ប្រា​ក់ជាង២ លាន​ដុល្លារ​តាមរយៈ​ការ​ក្លែងបន្លំ​ធ្វើជា​មន្ត្រី​ធនាគារ។គាត់​បាន​ប្រើ​សំឡេង​ខុសគ្នា​ពីរ - មួយ​បុរស​និង​មួយ​ស្ត្រី - ដើម្បី swindle 2.689.800 ដុល្លារ​ពី​ក្រុមហ៊ុន​មួយ​ដោយ​ហៅ​ពួកគេ​ហើយ​ធ្វើ​ពុត​ជា​តំណាងឱ្យ​ក្រុមហ៊ុន Barclays និង​ធនាគារ​អង់គ្លេស​ផ្សេងទៀត​អាជ្ញា​បាន​និយាយថា។

ប៉ូលីស​បាន​ឲ្យ​ដឹង​ទៀតថា​ពិរុទ្ធជន​វ័យ ២៨ ឆ្នាំ​ខាងលើនេះ បាន​លួច​យក​ទូរ​សព្ទ​ដៃ​មួយ ចូលទៅក្នុង​គុក Wandsworthដើម្បី​រង់ចាំ​ការកាត់ទោស។លោក Moore បាន​បង្កើត​domainគណនី​និង​អ៊ី​ម៉ែ​ល​ក្លែងក្លាយ​មួយ​ដូច​គេហទំព័រ​ផ្លូវការ​របស់​តុលាការ ហើយ​រូបគេ​បាន​ផ្ញើ​សេចក្តីណែនាំ​ពី​ការដោះលែង​រូបគេ​ជាបន្ទាន់ ទៅកាន់​មន្ត្រី​ពន្ធនាគារ​នៅ​ទីនោះ។ បន្ទាប់ពី​បានទទួល​សេចក្ដីណែនាំ​នេះ ឆ្មាំ​ពន្ធនាគារ​បាន​អនុវត្តតាម​ការបញ្ជា​ហើយ​ក៏បាន​ដោះលែង​បុរស​ម្នាក់​នោះ​ឲ្យ​មាន​សេរីភាព​កាលពី​ថ្ងៃទី១០ ខែមីនា។

ក្រោយពី​បានដឹងថា មានការ​ដោះលែង​មនុស្ស​ខុស​រួច​ក អាជ្ញាធរ​ក៏បាន​តាម​ចាប់ខ្លួន​បុរស​ម្នាក់​នោះមក​វិញ ក្នុង​រយៈពេល​បី​ថ្ងៃ​ក្រោយមក។ លោក Moore ត្រូវបាន​គេ​ចាប់​យកមក​ឃុំឃាំង​ក្នុង​គុក​វិញ​ជាថ្មី​ម្ដងទៀត​ដោយបាន​សារភាព​កំហុស​ចំពោះ​ការលួចបន្លំ​និង​គេចខ្លួន​ពី​មន្ទីរឃុំឃាំង ហើយ​លោក​នឹងត្រូវ​តុលារ​ការសម្រេច​ផ្តន្ទាទោស​នៅ​ខែក្រោយ​នេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com