ពីនេះ ពីនោះ
តើ​ពាក្យ «ទុក, ទុក្ខ» ប្រើ​ខុសគ្នា​ដូចម្តេច?
08, Apr 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​មួយចំនួន នៅតែ​ប្រើពាក្យ​ទាំងពីរ​នេះ​ច្រឡំ​គ្នា​ដដែល ដោយ​មិនដឹងថា​ពាក្យ​មួយណា​ប្រើ​ក្នុងន័យ​ណាមួយ​នោះទេ។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​ខុសគ្នា​នៃ​ពាក្យ«ទុក» និង «ទុក្ខ»យ៉ាង​ដូច្នេះ​ថា៖



ទី១. ពាក្យ «ទុក» ជា​កិរិយាសព្ទ មានន័យថា ដាក់​វត្ថុ​អ្វី​ក្នុង​ទីណា​មួយ​ដើម្បី​ឲ្យ​គង់នៅ ឬ​រក្សាអ្វីៗឲ្យ​គង់។ ឧទាហរណ៍៖ ទុកទ្រព្យ, ទុកដាក់​អីវ៉ាន់​មាន​របៀប, ទុក​ដោយ​ប្រយ័ត្ន និង​ទុកដាក់​កូនចៅ។

ទី២
. ពាក្យ «ទុក្ខ» ជា​នាម មានន័យថា សេចក្តី​ព្រួយ, សេ​ក្តី​លំបាក (កាយ​និង​ចិត្ត)។ ឧទាហរណ៍៖ កើតទុក្ខ, មានទុក្ខ។ ល៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com