ពីនេះ ពីនោះ
ថ្ងៃ​សង្ក្រាន្ត​ទំនាយ​ថា៖ មនុស្ស​ចិត្តអាក្រក់​កើនឡើង មាន​ជំងឺ​ច្រើន និង​មាន​សង្គ្រាម​ច្បាំង​គ្នា
12, Apr 2015 , 2:40 pm        
រូបភាព
ដោយ: ថ្មីៗ
ទំនាយ​ថ្ងៃ​មហាសង្ក្រាន្ត៖ ថ្ងៃ​ចូលឆ្នាំ​ដែលជា​ថ្ងៃទី១ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទំនាយ​ថា ឆ្នាំនេះ​នឹង​កើត​អន្តរាយ​កណ្តាល​ទីក្រុង​នូវមាន​ភ្លើង​ឆេះ​យ៉ាង​សាហាវ កើត​នូវ​ចោរ​ចិត្ត​កាច​ច្រើនឡើង មនុស្ស​នឹង​ប្រែជា​មានចិត្ត​អាក្រក់​ហើយ​មាន​ជំងឺ​តម្កាត់​ច្រើន​ជាទីបំផុត។ មនុស្ស​ផង​ទាំងឡាយ​នឹង​កើតទុក្ខ​សោករោគ​ភ័យ ស្លាប់​ព្រោះ​ជំងឺ និង​ព្រោះ​មាន​កល្លិយុគ​សង្គ្រាម​ច្បាំង​គ្នា។ ផែនដី​នឹង​ស្ងួត​ហួតហែង។



ទំនាយ​ថ្ងៃ​វ័ន​បត៖
ថ្ងៃ​កណ្តាល​ត្រូវ​នឹង​ថ្ងៃ​ពុធ ទំនាយ​ថា ឆ្នាំនេះ​ស្រូវ​អង្ករ​ផ្លែឈើ​មានតម្លៃ​ខ្ពស់ មនុស្ស​ផង​ទាំងឡាយ​ត្រូវ​ក្តៅក្រហាយ​ចិត្តជា​ច្រើន ស្ត្រី​ទាំងឡាយ​នឹងត្រូវ​និ​រាស្ត្រ​ព្រាត់ប្រាស់​ពី​ទីកន្លែង​ទៅ​រស់នៅ​ទី​ដទៃផ្សេង។

ទំនាយ​ថ្ងៃ​ឡើងស័ក៖
ថ្ងៃ​ចុងក្រោយ​ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទំនាយ​ថា ឆ្នាំនេះ​សមណៈ​ព្រហ្មា​ចា​រ្យ និង​ប្រ​ណិ​ប​ត្តិ​ចូលចិត្ត​ដោយ​ធ​ម៍​ដែល​ប្រសើរ​វិសេស៕

ប្រភព៖ សៀវភៅ​មហាសង្ក្រាន្ត ឆ្នាំមមែ សប្តស័ក (ព.ស.២៥៥៩-គ.ស.២០១៥)





© រក្សាសិទ្ធិដោយ thmeythmey.com