អន្តរជាតិ
កាលពី​ឆ្នាំ ២០១៤សហរដ្ឋអាមេរិក​លក់​គ្រឿង​សព្វាវុធ​បាន​ច្រើនជាង​ប្រទេស​រុស្ស៊ី
14, Apr 2015 , 8:20 am        
រូបភាព
ដោយ:
យោងតាម​ទិន្នន័យ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ Stockholm (SIPRI) បាន​បង្ហាញថា នៅក្នុង​ឆ្នាំ ២០១៤ សហរដ្ឋអាមេរិក​បាន​លក់​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ទៅ​ឲ្យ​ប្រទេសផ្សេងៗ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា ១០,២ ពាន់​លាន​ដុល្លារ គឺ​ច្រើនជាង​ការលក់​អាវុធ​របស់​ប្រទេស​រុស្ស៊ី ដែល​មានតែ​ជាង ៥,៩៨ ពាន់​លាន​ដុល្លារ​នោះ។

  ទិន្នន័យ​ដដែល​នោះ​ក៏បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក គឺជា​អ្នកផ្គត់ផ្គង់​អាវុធ​ដ៏​សំខាន់​របស់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប មជ្ឈិមបូព៌ា និង​អាស៊ី​បូព៌ា។ អា​រ៉ា​ប៊ី​សា​អូឌីត គឺជា​ប្រទេស​ដែល​នាំចូល​សព្វាវុធ​ធំ​បំផុត​ពី​អាមេរិក ដោយ​ប្រទេស​នេះ​បាន​ទិញ​អាវុធ​ពី​អាមេរិក ជា​ទឹកប្រាក់​សរុប​ប្រមាណ​ជា ១,២ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៤ ។   ប្រទេស រុស្ស៊ី​បាន​ផ្គត់ផ្គង់​អាវុធ​យ៉ាងច្រើន​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក BRIC និង​បណ្តា​ប្រទេស​មួយចំនួនទៀត​ក្នុង​ទ្វីបអាហ្វ្រិក ម​ជ្ឈឹ​ម​បូព៌ា និង​ទ្វីបអាស៊ី ដែល​ភាគច្រើន​ជា​ប្រទេស​ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា​មិន​គោរព​សិទ្ធិមនុស្ស ដូចជា​ប្រទេស​ស៊ូដង់ បេឡា​រុស​និង​អ៊ីរ៉ង់​ជាដើម។ ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​ក្រុង​ម៉ូស្គូ​នៅ​ឆ្នាំ ២០១៤ គឺ​ប្រទេស​វៀតណាម ដែល​ប្រទេស​នេះ​បាន​ទិញ​អាវុធ​ពី​រុស្ស៊ី​ក្នុងតម្លៃ​ជា​ទឹកប្រាក់​ជិត ១ ពាន់​លាន​ដុល្លារ។   បើតាម​ទិន្នន័យ​ដដែល​នោះ មាន​ប្រទេស​ចំនួន ១៣ បាន​ទិញ​អាវុធ​ពី​អាមេរិក​ផង និង​ពី​រុស្ស៊ី​ផង ក្នុងនោះ​គឺ​ប្រទេស​ឥណ្ឌា ជា​ប្រទេស​នាំចូល​អាវុធ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ដោយ​ប្រទេស​នេះ​បាន​ទិញ​អាវុធ​ពី​មហាអំណាច​ទាំងពីរ ក្នុង​រង្វង់​ទឹកប្រាក់ ៤,២ ពាន់​លាន​ដុល្លារ ដែល​ក្នុងនោះ ២,១ ពាន់​លាន​ដុល្លារ​ទិញ​អាវុធ​ពី​រុស្ស៊ី​និង ១,១ ពាន់​លាន​ដុល្លារ ពី​សហរដ្ឋអាមេរិក៕  

© រក្សាសិទ្ធិដោយ thmeythmey.com