ជាតិ
សង្គមជាតិ
ប្រជាពលរដ្ឋ​ខេត្តសៀមរាប និយម​ធ្វើ​ពិធី​លើក​ទង់ក្រពើ សុំ​សេចក្តីសុខ
14, Apr 2015 , 2:34 pm        
រូបភាព
ដោយ: ថ្មីៗ
ស្របពេល​ពិធី​លើក​ទង់ ស្ទើរ​បាត់បង់​ទៅហើយ​នៅក្នុង​ខេត្ត​មួយចំនួន​នៃ​ប្រទេស​កម្ពុជា​នោះ តែ​នៅ​ខេត្តសៀមរាប​វិញ ប្រជាជន​ខេត្ត​នេះ​នៅតែ​ពេញនិយម​រៀបចំ​ធ្វើ​ពិធី​លើក​ទង់ក្រពើ​នៅតាម​ពិធីបុណ្យ​នានា​ក្នុង​ទឹកដី​អង្គរ​នេះ ។ នៅមុន​ព្រឹត្តិការណ៍​អ​ង្ក្រា​ន្ត​មួយថ្ងៃ​ក្នុង​ខេត្តសៀមរាប ក្រុម​អ្នក​អភិរក្ស​វប្បធម៌ បានរៀបចំ​ពិធី​នេះ​យ៉ាង​អធិកអធម។ លោក សេម សែត អ្នកស្រាវជ្រាវ​វប្បធម៌​ខ្មែរ ដែល​រស់នៅក្នុង​ខេត្តសៀមរាប និង​ជា​បុគ្គលិក​អាជ្ញាធរ​អប្សរា បាន​និយាយ​ក្រោយ​ប្រារព្ធ​ពិធី​លើក​ទង់​ថា អ្នកស្រុក​អង្គរ​និយម​ធ្វើ​ពិធី​លើក​ទង់​នេះ ព្រោះ​វា​ជាការ​ប្រកាស​ដំណឹង​ដល់​ពួក​ទេវតា និង​អមនុស្ស​ទាំងឡាយ​ថា មនុស្សលោក​កំពុងតែ​រួមគ្នា​ធ្វើ​ពិធី​អ្វីមួយ ហើយក៏​ដើម្បី​បំពេញ​បុណ្យ​កុសល​សុំ​សេចក្តីសុខ​ផងដែរ ។

 
ស្តាប់​ការពន្យល់​របស់លោក សេម សែត ៖



 

© រក្សាសិទ្ធិដោយ thmeythmey.com