ជាតិ
មនុស្ស៩៣នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ
18, Apr 2015 , 10:32 am        
រូបភាព
ដោយ: ថ្មីៗ

យ៉ាងហោចណាស់​មនុស្ស​ចំនួន១២នាក់​បាន​ស្លាប់ និង៨១នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ និង​ស្រាល​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​ចំនួន៣៥លើក​នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី១៧ខែមេសា។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅ ក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ។



ប្រភព​ដដែល បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង៣៥លើក​នោះបាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ចំនួន៦៣គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន៤៤គ្រឿង រថយន្ត​ធុន​តូច​ចំនួន១៧គ្រឿង រថយន្ត​ធុន​ធំ​ចំនួន១គ្រឿង និង​យានយន្ត​ផ្សេងទៀត១គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ គឺ​បណ្តាលមកពី​បើកបរ​ហួស​ល្បឿន​ចំនួន១៤លើក ស្រវឹង៨លើក មិន​គោរព​សិទ្ធិ៨លើក ប្រជែង​គ្រោះថ្នាក់៤លើក បត់​គ្រោះថ្នាក់៣លើក មិន​ប្រកាន់​ស្តាំ​ង១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន៦៤នាក់។

គួរ​បញ្ជាក់ថា រយៈពេល៣ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី១៤ដល់​ថ្ងៃទី១៦ខែមេសា​នេះ អ្នកស្លាប់​ដោយសា​គ្រោះថ្នាក់​ចរាចរណ៍​សរុប​ចំនួន៣៩នាក់ ហើយ​អ្នករងរបួស​ចំនួន២៤៨នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com