ជាតិ
សុខភាព
នៅ​កម្ពុជា អត្រា​អ្នកស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ថយចុះ
21, Apr 2015 , 4:39 pm        
រូបភាព

សារលិខិត​របស់លោក ហ៊ុន សែន ចុះ​ថ្ងៃទី១៩មេសា​បាន​បង្ហាញថា អត្រា​អ្នកស្លាប់​ដោយ​ជំងឺគ្រុនចាញ់ បាន​កាត់បន្ថយ​ពីមួយ​ឆ្នាំ​ទៅមួយ។ ជាក់ស្តែង ចំនួន​អ្នកស្លាប់១៥១នាក់​នៅ​ឆ្នាំ២០១០ ថយ​ចុះមក​ត្រឹម៩៣នាក់​នៅ​ឆ្នាំង២០១។ ចំណែកឯ​ឆ្នាំ ២០១២ អ្នកស្លាប់​នៅត្រឹម៤៥នាក់ ហើយ១២នាក់​ស្លាប់​នៅ​ឆ្នាំ២០១។ រីឯ​នៅ​ឆ្នាំ២០១៤កន្លងទៅនេះ មាន​អ្នកស្លាប់​ដោយសារ​គ្រុនចាញ់​ចំនួន១៨នាក់។



ដើម្បី​អបអរ​ទិវា​ជាតិ ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ថ្ងៃទី២៥ មេសា​ខាង​មុននេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​គូស​បញ្ជក់​នៅក្នុង​លិខិត​ដដែល​ថា ជំងឺគ្រុនចាញ់​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​និង​អាយុជីវិត​ប្រជាពលរដ្ឋ​នោះទេ ថែមទាំង​ជះ​ផល​អវិជ្ជមាន​ដល់​ការអភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​ថែមទៀត។

ទោះយ៉ាងណា​ក្តី ក្រៅ​តែ​ការថ្លែងអំណរគុណ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ធ្វើការ​សកម្ម​ក្នុង​រឿងនេះ លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​ជំរុញ​ឲ្យ​បន្ត​សម្រេច​គោលដៅ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់ នៅ​ឆ្នាំ២០២។ គួរ​បញ្ជាក់ថា ជំងឺគ្រុនចាញ់ កើតឡើង​ដោយសារ​សត្វ​មូស​ដែកគោល​ញី៕



© រក្សាសិទ្ធិដោយ thmeythmey.com