ជាតិ
សង្គមជាតិ
លោក ថោង សារ៉ាត់ នឹងឡើងបំភ្លឺបន្ថែមនៅសាលាដំបូងរាជធានីនៅរសៀលនេះ
× ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ លោក ថោង សារ៉ាត់ នឹងឡើងបំភ្លឺបន្ថែមនៅសាលាដំបូងរាជធានីភ្នំពេញ ជុំវិញបទចោទប្រកាន់ថា លោកជាមេឃាតករដែលនៅពីក្រោយខ្នងនៃការបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីថ្ងៃទី ២២ ខែវិច្ឋិកា ឆ្នាំ២០១៤ ។
លោក គា អ៊ាវ មេធាវីការពារក្ដីឧកញ៉ា ថោង សារ៉ាត់ បានប្រាប់សារព័ត៌មានថ្មីៗថា សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅកូនក្ដីលោកដើម្បីសាកសួរបន្ថែមទៀត នៅម៉ោង២រសៀល ថ្ងៃទី២៣ ខែមេសានេះ។ លោកថា៖«មេធាវីចំនួនបីរូប រួមទាំងខ្ញុំនឹងទៅចូលរួមស្តាប់ការបំភ្លឺរបស់កូនក្តីខ្ញុំដែរ » ។
លោក ថោង សារ៉ាត់ ត្រូវបាននគរបាលបានចាប់ខ្លួននៅតំបន់បាវិតខេត្តស្វាយរៀង កាលថ្ងៃទី១៦ ខែមេសា។ លោកត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារព្រៃសកាលពីថ្ងៃទី១៧ ខែមេសា ក្រោមការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា ២៨ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ឋនឹងការបញ្ជាឲ្យអង្គរក្សបាញ់សម្លាប់លោកអ៊ឹង ម៉េងជឺ កាលពីថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១៤ ។ តាមមាត្រា ២៨ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ជនត្រូវចោទអាចប្រឈមមុខនឹងការជាប់ពន្ឋនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថា មានពិរុទ្ធភាព៕
© រក្សាសិទ្ធិដោយ thmeythmey.com