អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋាភិបាល​ហ្វីលីពីន​សម្លាប់​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម​ដើម្បី​បញ្ចប់​បញ្ហា?
05, May 2015 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​សកម្មប្រយុទ្ធ​រណសិរ្ស​ម៉ូ​រូ ដែល​បានគេច​ខ្លួន ពី​ចោទប្រកាន់​ក្នុងការ សម្លាប់​កងកម្លាំង រដ្ឋាភិបាល​ទាំង៤៤នាក់ បាន​ស្លាប់​ដោយសារ​ការប៉ះទង្គិច​គ្នា ជាមួយនឹង​ក្រុម​ឥស្លាម​ផ្សេងទៀត​នៅលើ​កោះ​ម៉ា​ហ្គី​ន​ដា​ណាវ (Maguindanao)។ ការស្លាប់​នេះ​កើតឡើង​ក្រោយ​នាយកដ្ឋាន​យុត្តិធម៌​ហ្វីលីពីន បានស្នើ​ឲ្យ​មានការ​កាត់ទោស​ក្រុម​សកម្មប្រយុទ្ធ​នោះ ដើម្បី​ជាការ​ទទួលខុសត្រូវ និង​ស្វែងរក​យុត្តិធម៌​ដល់​កងកម្លាំង​រដ្ឋាភិបាល​ដែល​បាន​ស្លាប់​កន្លងទៅ។





ក្រុម​សកម្មប្រយុទ្ធ​រណសិរ្ស​ម៉ូ​រ៉ូ​ដែល​ត្រូវបាន​ចោទប្រកាន់ ថា​ជា​អ្នក​សម្លាប់​កងកម្លាំងរ​ដ្ឋា​ភិ​បាល​ទាំង៤៤នាក់ កាលពី​ចុងខែ​មករា​កន្លងទៅនេះ បាន​ស្លាប់បាត់​បង់ជីវិត ក្រោយពី​មានការ​ប៉ះទង្គិច​គ្នា ជាមួយនឹង​ក្រុម​ឥស្លាម​ផ្សេងទៀត​នៅលើ​កោះ ម៉ា​ហ្គី​ន​ដា​ណាវ (Maguindanao)។

លោក Basit Usman និង​សកម្មប្រយុទ្ធ​ជា​ច្រើ​នាក់​ផ្សេងទៀត​របស់​ក្រុម​រណសិរ្ស​ម៉ូ​រ៉ូ គឺជា​មុខសញ្ញា​ដែល​ត្រូវ​ចាប់ខ្លួន ពាក់​ព​ន្ធ័​នឹង​ស្លាប់​កងកម្លាំង​រដ្ឋាភិបាល៤៤នាក់ កាល​ពពី​ចុងខែ​មករា​កន្លងទៅនេះ។ យ៉ាងណាក៏ដោយ យោងតាម​សេចក្តីប្រកាស​របស់​មន្ត្រី​រដ្ឋាភិបាល​ហ្វីលីពីន​លោក​BasitUsman និង​សកម្មប្រយុទ្ធ៥នាក់​ផ្សេងទៀត​បាន​សា្ល​ប់​ក្នុងការ​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​ឥស្លាម​ជ្រុលនិយម​ផ្សេងទៀត​នៅ​ភាគខាងត្បូង​នៃ​ប្រទេស។ ទាក់ទង​នឹង​ពត៌មាន​លម្អិត​លើ​ការស្លាប់​នេះ មន្ត្រី​រដ្ឋាភិបាល​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​នោះឡើយ។

ជុំវិញ​ការស្លាប់​របស់​ក្រុម​សកម្មប្រយុទ្ធ​នេះដែរ គេ​សង្កេត​មាន​ភាពមិនច្បាស់លាស់​ច្រើន​ហើយ​មានមតិ​ខ្លះ​ចោទ​សួរថា តើ​ការស្លាប់​នេះ គឺជា​ការរៀបចំ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​ឬ​មេដឹកនាំ​រណសិរ្ស​ម៉ូ​រ៉ូ ដើម្បី​បំបាត់ភស្តុតាង និង​គេច​ពី​ការទទួលខុសត្រូវ​ឬ​យ៉ាងណា? អ្វីដែល​គួរកត់សម្គាល់​នោះ គឺ​កាលពីថ្មីៗនេះ​នាយកដ្ឋាន​យុត្តិធម៌​ហ្វីលីពីន​បានស្នើ​ឲ្យ​មានការ​កាត់ទោស​អ្នក​ដែល​សម្លាប់​កងកម្លាំងរ​ដ្ឋា​ភិ​បាល​ទាំង៤៤នាក់។

គួររម្លឹកថា​កាលពី​ថ្ងៃទី២៥ ខែមករា​កងកម្លាំងរ​ដ្ឋា​ភិ​បាល​បាន​ប្រតិបត្តិ​ការចាប់ខ្លួន​ជនឧក្រិដ្ឋ៣នាក់ នៅលើ​កោះ​Maguindanao ហើយ​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​ដែល​កំពុង​ឈរជើង​នៅ​ទីនោះ។ ជា​លទ្ធផល​កងកម្លាំង​រដ្ឋាភិបាល៤៤នាក់​បាន​ស្លាប់ ដោយ​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់។

គួរបញ្ជាក់​ផងដែរ ការប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល និង​ក្រុម​ឧទ្ទាម គឺជា​បញ្ហា​ដែល​បានអូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ទស្សវត្ស​ន៍​មកហើយ។ យ៉ាងណាមិញ ការប៉ះទង្គិច​គ្នា​ដោយ​ការបាញ់ប្រហារ​បាន​ស្ងប់ស្ងាត់​ទៅវិញ ក្រោយ​រដ្ឋាភិបាល​ហ្វីលីពីន និង​មេដឹកនាំ​ក្រុម​ឧទ្ទាម​រណសិរ្ស​រំដោះ​ឥស្លាម​ម៉ូ​រ៉ូ បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​បទ​ឈប់​បាញ់​កាល ពី​មីនា ឆ្នាំ ២០១៤កន្លងទៅ ហើយ​បានអនុញ្ញាត​អោយ​រណសិរ្ស​រំដោះ​ឥស្លាម​ម៉ូ​រ៉ូ អាចមាន​ស្វ័យភាព​នៅក្នុង​ការគ្រប់គ្រង​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​នៅក្នុង​តំបន់​ជម្លោះ​នោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com