ជាតិ
មនុស្ស១២នាក់ស្លាប់ និងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៧ឧសភានេះ
×
មនុស្សចំនួន៣នាក់ បានស្លាប់ និងចំនួន៩នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន៩លើកនៅទូទាំងប្រទេស នៅថ្ងៃទី៧ ខែឧសភានេះ។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង បានបណ្តាលឲ្យខូចខាតយានយន្តចំនួន១២គ្រឿង ក្នុងនោះម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូច២គ្រឿង និងរថយន្តធុនធំចំនួន២គ្រឿង។
ប្រភពដដែល បានបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ទាំងនោះ មកពីបើកបរហួសល្បឿនចំនួន៦លើក ប្រជែង គ្រោះថ្នាក់១លើក មិនប្រកាន់ស្តាំ១លើក មិនគោរពសិទ្ធ១លើក ក្នុងនោះអ្នកគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន៨នាក់។
© រក្សាសិទ្ធិដោយ thmeythmey.com