ជាតិ
ការអនុវត្ត​សាកល្បង​វង់​ទស្សនា​នៅ​តា​ព្រហ្ម​ដែល​ភ្ញៀវ​ថា​ចង្អៀត​អាចមាន​រយៈពេល​រាប់​ឆ្នាំ
11, May 2015 , 3:38 pm        
រូបភាព


សៀមរាប៖ អស់​រយៈពេល​ជាង២ខែ​មកហើយ ដែល​គម្រោង​អនុវត្ត​សាកល្បង​វង់​ទស្សនា​នៅ​ប្រាសាទតាព្រហ្ម​បានចាប់ផ្តើម គឺ​តាំងពីដើម​ខែមីនា​មក។ រហូតមកដល់​ពេលនេះ ភ្ញៀវទេសចរ រួម​និង​ក្រុម​មគ្គុទ្ទេសក៍ នៅតែ​យល់ថា ការអនុវត្ត​គម្រោង​នេះ​មិនអាច​ទៅរួច​នោះទេ ព្រោះថា ការតម្រូវ​ឲ្យ​មាន​ផ្លូវ​ចេញ-ចូល​នៅ​ប្រាសាទតាព្រហ្ម គឺ​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ខ្លាំង​នៅពេល​មាន​ភ្ញៀវ​ច្រើន។ តាម​ខ្លោងទ្វារ​ប្រាសាទតាព្រហ្ម គឺ​តូចចង្អៀត និង​មាន​ភាព​ងងឹត ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ រួម​និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ផង មិន​សប្បាយចិត្ត។



ទាក់ទង​នឹង​បញ្ហា​ខាងលើ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ប៊ុន ណា​រិ​ទ្ធ ពន្យល់ថា អាជ្ញាធរ​មិនទាន់​កំណត់ ថា​ត្រូវអនុវត្ត​គម្រោង​វង់​ទស្សនា​ខាងលើ​ជា​ផ្លូវការ​នោះទេ ជារួម វា​កំពុង​ស្ថិតក្រោម​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមការងារ​របស់​អាជ្ញាធ​រ​អប្សរា។ លោក ប៊ុន ណា​រិ​ទ្ធ បន្តថា ការអនុវត្ត​សាកល្បង​នេះ អាចមាន​រយៈពេល​យូរ គឺ​ដល់​ទៅ​រាប់​ឆ្នាំ​ឯណោះ។ តាម​ការបញ្ជាក់​របស់​លោក ប៊ុន ណា​រិ​ទ្ធ គោលបំណង​សំខាន់​នៃ​ការរៀបចំ​គម្រោង​វង់​ទស្សនា​នៅ​តា​ព្រហ្ម គឺ​ដើម្បី​ឲ្យ​មាន​លំហូរ​ភ្ញៀវ​ត្រឹមត្រូវ ជាពិសេស​គឺ​ការសង្គ្រោះ​ប្រាសាទ និង​ដើមឈើ ដែលមាន​វ័យចំណាស់ៗ ឲ្យ​ជៀស​ផុតពី​គ្រោះថ្នាក់ផ្សេងៗ ។ យ៉ាងណា អគ្គនាយក​រូបនេះ​បញ្ជាក់ថា លោក​នឹង​ស្តាប់​យោបល់​ពី​ម​ជ្ឍ​ដ្ឋា​នផ្សេងៗ មុននឹង​ដាក់​គម្រោង​នេះ​ឲ្យ​ដំណើរការ​ជា​ផ្លូវការ។

សូម​ស្តាប់​ការពន្យល់​បន្ថែម​របស់​លោក ប៊ុន ណា​រិ​ទ្ធ អគ្គនាយក​អាជ្ញាធរ​អប្សរា ជុំវិញ​បញ្ហា​ទាំងនេះ​ដូចតទៅ៖









© រក្សាសិទ្ធិដោយ thmeythmey.com