ជាតិ
​​​ន​យោ​បាយ​ជាតិ​
RFA និង​VOA នឹងមាន​វត្តមាន​កម្ម​វិធី​ព័ត៌មាន​នៅលើ​កញ្ចក់​ទូរទស្សន៍«ព្រះអាទិត្យ»
15, May 2015 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ទូរទស្សន៍«ព្រះអាទិត្យ» គណបក្ស​សង្គ្រោះ​ជាតិ​របស់លោក និង​ផ្ដល់នូវ​កម្មវិធី​ព័ត៌មាន​ពេញ​មួយ​ម៉ោង​ដោយ​ឥតគិតថ្លៃ ជូន​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក VOA ។



ថ្លែង​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី១៤ ឧសភា​លោក សម រង្ស៊ី បន្ថែមថា ទូរទស្សន៍«ព្រះអាទិត្យ» គណបក្ស​សង្គ្រោះ​ជាតិ​និង​លេចចេញ​ជា​រូបរាង​នៅមុន​បំណាច​ឆ្នាំនេះ ពោលគឺ​ប្រមាណ​ជា៦ខែ​ទៀត​ប៉ុណ្ណោះ។ «ទូរទស្សន៍​ព្រះអាទិត្យ​នេះ នឹង​បើក​ការ​ផ្សព្វ​របស់ខ្លួន​ឲ្យ​ទៅ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក …..។ គឺ​ខ្ញុំ​រង់ចាំ​ដោយ​រីករាយ ឲ្យ​ឃើញ​ទូរទស្សន៍​នេះ​ឲ្យ​ផ្សព្វផ្សាយ​កម្មវិធី​ដែល​ផលិត ដោយ​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក»។ នេះ​ជាការ​បញ្ជាក់​របស់លោក សម រង្ស៊ី។

លោក សម រង្ស៊ី ក៏បាន​អះអាងថា ទូរទស្សន៍«ព្រះអាទិត្យ»គណបក្ស​សង្គ្រោះ​ជាតិ មិន​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ថ្នាំជក់ និង​ផលិតផល​ដែល​ប៉ះពាល់​ដល់​សុខភាព​នោះទេ ដោយ​លោក​សន្យាថា ផ្សព្វផ្សាយ​តែ​ការអប់រំ​ចំណេះ និង​បញ្ហា​សង្គម​ប៉ុណ្ណោះ។

កន្លងមក​លោក សម រង្ស៊ី បញ្ជាក់ថា ទូរទស្សន៍​គណបក្ស​ស​ង្គ្រោះ​ជាតិ​គឺ​នឹង​អាច​ផ្សព្វផ្សាយ​គំនិត លើកតម្កើង​វប្បធម៌​សន្ទនា ដើម្បី​ឲ្យ​វប្បធម៌​សន្ទនា​ចាក់​ឬ​ស ចាក់​គល់​ទៅ ហើយ​នាំមក​នូវ​ផ្លែផ្កា។ ហើយ​លោក​ជឿជាក់ថា ទូរទស្សន៍​គណបក្ស​ស​ង្គ្រោះ​ជាតិ ជា​កត្តា​មួយ​ដ៏​សំខាន់ ដើម្បី​ជួយ​ឲ្យ​ប្រជារាស្ត្រ​យល់​ពី​ស្ថានការណ៍ ចេះ​វិនិច្ឆ័យ​ត្រឹមត្រូវ ចំពោះ​ស្ថានការណ៍​នយោបាយ​កម្ពុជា៕


© រក្សាសិទ្ធិដោយ thmeythmey.com