ពីនេះ ពីនោះ
តើ​ពាក្យ «និរន្តរ, និរន្តរ៍» មួយណា​ត្រូវ?
17, May 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​មួយចំនួន​នៅតែ​ប្រកែក​គ្នា អ្នកខ្លះ​និយាយថា ពាក្យ«និរន្តរ»ជា​ពាក្យ​ត្រូវ។ រីឯ អ្នក​ខ្លះទៀត អះអាងថា សរសេរ​ជា«និរន្តរ៍» បាន​ត្រូវ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​នេះ​ត្រូវ​ទាំងពីរ ហើយ​ប្រើ​ក្នុងន័យ​ដូចគ្នា​ទៀតផង គឺ​សរសេរ​ជា«និរន្តរ» ឬ «និរន្តរ៍» ក៏បាន។ ពាក្យ​នេះ​មានន័យថា ដែល​ឥតមាន​ចន្លោះ, ជានិច្ច, ឥត​ស្រាក, ឥត​ឈប់, ឥត​ល្ហែ។ ឧទាហរណ៍៖ សូម​លោក​បាន​ប្រកបដោយ​សេចក្តីសុខ​ជានិច្ច​និរន្តរ៍។ ល៕  



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com