អន្តរជាតិ
បុរស​អាមេរិក​ម្នាក់​ចំណាយ៨លាន​ដុល្លារ​និង​ទិញ​ស្រឡាង​សង្គ្រោះ​ជនភៀសខ្លួន​អឺរ៉ុប
20, May 2015 , 4:44 pm        
រូបភាព
ដោយ:
 លំហូរ​ជន​ភៀស​រាប់ពាន់នាក់​តា​មរយៈ​ទូក​និង​ស្រឡាង​បាន​ក្លាយជា​បញ្ហា​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប។ដោយឡែក​ក្រៅពី​មិនបាន​ជួយសង្គ្រោះ​ជនភៀសខ្លួន​ទាំងនោះ​សហភាព​អឺរ៉ុប​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ព្រៃផ្សៃ​ដើម្បី​កម្ចាត់​មេខ្លោង​និង​ការ​មកកាន់​អឺរ៉ុប​ផងដែរ។យ៉ាងណាក៏ដោយថ្មីៗនេះ​មាន​ពលរដ្ឋ​អាមេរិក​ពីរ​នាក់​ដែល​ប្តី​ឈ្មោះ Christopher Catrambone និង ប្រពន្ធ​របស់លោក Regina Catrambone ដែល​អ្នកជំនួញ​ដែលមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​បាន​ចេញមុខ​ជួយសង្គ្រោះ​ជនភៀសខ្លួន​ទាំងនោះ។



អ្នក​ទាំងពីរ សុខចិត្ត​ចំណាយលុយ៨លាន​ដុល្លារ​សហរដ្ឋអាមេរិក​ជួយ​ជនភៀសខ្លួន និង​ទិញ​ស្រឡាង​មួយ​ដែលមាន​ប្រវែង៤០ម៉ែត​ព្រមទាំង​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​ផង​ដើម្បី​ជួយសង្គ្រោះ​ជនភៀសខ្លួន​ដែល​កំពុង​ជាប់គាំង​នៅ​កណ្តាល​សមុទ្រ​មី​ឌី​ទែ​រ៉ា​ណេ។លើសពីនេះទៅទៀត​នោះ ពួកគេ​ទាំង​ពីរបាន​ចំណាយលុយ​បាន​ជួល​មនុស្ស២០នាក់​បន្ថែមទៀត​ក្នុងនោះ​រួមមាន​អ្នកបើកបរ​ស្រឡាង​អ្នក​ជួយសង្គ្រោះ​វេជ្ជបណ្ឌិត​និង​ជំនួយការ​របស់​វេជ្ជបណ្ឌិត​ទៀតផង។

នៅក្នុង​ការសង្គ្រោះ​នេះ​នឹងត្រូវ​ប្រតិបត្តិការ​នៅក្នុង​ដែនសមុទ្រ​រវាង​លី​ប៊ី​និង​អ៊ីតាលី។ស្រឡាង​របស់​ពួកគេ​មាន​ឈ្មោះថា Phoenix ។ ប្រតិបត្តិការ​ជា​លក្ខណៈ​មនុស្សធម៌​នេះ​ក៏បាន​សហការ​ជាម  MOAS ដែលជា​ស្ថាប័ន​ជួយសង្គ្រោះ​ជិវិត​នៅ​ដែនសមុទ្រ​ផងដែរ។ដោយឡែក​សម្រាប់​អ្នក​ដែល​ត្រូវបាន​ជួយសង្គ្រោះ​ហើយ​នោះ​នឹង​ត្រូវគេ​បញ្ជូនទៅ​ស្នាក់​នៅលើ​កោះ Lampedusa និង Malta ដែលមាន​ទីតាំង​កណ្តាល​សមុទ្រ​មី​ឌី​ទែ​រ៉ា​ណេ។ជាមួយគ្នានេះដែរ​ពួកគេ​ទទួលបាន​ជំនួយ​ភួយ​ទឹក​អាហារ​ថាមពល​និង​ថ្នាំ(ករណី​ដែលមាន​ជំងឺ)ផងដែរ។

បើ​យោងតាម​លោក Catrambone នៅក្នុង​ប្រតិបត្តិការ​រយៈពេល៦០ថ្ងៃ​កន្លងទៅនេះ​Phoenix បាន​ជួយសង្គ្រោះ​ជនភៀសខ្លួន​សរុប​ប្រមាណ៣០០០នាក់​រួចមកហើយ។ក៏ប៉ុន្តែ​អ្វីដែល​ពួកគេ​មាន​ព្រួយបារម្ភ​និង​បញ្ហា​ប្រឈម​នៅពេល​ខាងមុខ​នោះ គឺ​ធនធាន​នៅលើ​កោះ​នោះ​មិនអាច​មានលទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ជនភៀសខ្លួន​រាប់ពាន់​នោះទេ។

គួរបញ្ជាក់​ផងដែរ​ថា​យោងតាម​ទិន្នន័យ​របស់​ស្ថាប័ន​International Amnesty យ៉ាងហោចណាស់​មាន​ជន​ភៀស​បាន​ឆ្លងកាត់​សមុទ្រ​មី​ឌី​ទែ​រ៉ា​ណេ​ទៅកាន់​អឺរ៉ុប ២១៨, ០០០នាក់​ហើយ​បាន​បាត់​បង់ជីវិត៣៥០០នាក់​នៅក្នុង​ឆ្នាំ២០១។ហើយ​កាលពី​ខែ​មុននេះ​មាន​ជនភៀសខ្លួន​ប្រហែល៩០០នាក់​ផ្សេងទៀត​បាន​បាត់​ជីវិត​នៅក្នុង​សមុទ្រ​មី​ឌី​ទែ​រ៉ា​ណេ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com