ជាតិ
យុវជន​ខ្មែរ៦នាក់ នឹង​ជួប​លោក​ប្រធានាធិបតី អូ​បា​ម៉ា នៅ​ថ្ងៃ២មិថុនា ក្នុង​សេតវិមាន​
28, May 2015 , 5:20 pm        
រូបភាព
នៅក្នុង​ឱកាស​នៃ​ការ​សាទរ​កម្មវិធី«គំនិត​ផ្តួចផ្តើម​អ្នកដឹកនាំ​អាស៊ីអាគ្នេយ៍​វ័យក្មេង» (YSEALI) ឆ្នាំ២០១៥នេះ លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កម្មវិធី​នេះ នៅ​សេត​វិមាន ហើយនឹង​ជួប​យុវជន​អាស៊ីអាគ្នេយ៍​ចំនួន៧៥នាក់ ដែល​ក្នុងនោះ​មាន​យុវជន​កម្ពុជា៦នាក់​ផង។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា។



យុវជន​ខ្មែរ​ទាំង៦នាក់​ដែលជា​សមាជិក​នៃ​គំនិត​ផ្តួចផ្តើម​នេះ ហើយ​ដែល​នឹងត្រូវ​ជួប​ជាមួយ​លោក អូ​បា​ម៉ា រួមមាន៖ ហុង មុយ​ហេង, ស សិលា, សិទ្ធ សួន​វិសាល, សេ ឈិន, ម៉ី ផល្លា និង សេក សុ​វណ្ណា។

ការជួបជុំ​ជាមួយ​ប្រធានាធិបតី​អាមេរិក​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​អង្គារ​ទី២មិថុនា ត្រូវ​នឹង​ម៉ោង១ និង១០នាទី​ពាក់កណ្តាល​អា​ធ្រា​តុ ម៉ោង​នៅ​កម្ពុជា។ អ្នក​ដែល​ចាប់អារម្មណ៍​តាមដាន​ព្រឹត្តិការណ៍​អាច​តាមដាន​គេហទំព័រ​ខាងក្រោម​នេះ http://go.wh.gov/YSEALIevent




© រក្សាសិទ្ធិដោយ thmeythmey.com