អត្ថបទពាណិជ្ជកម្ម
កម្មវិធី​ជប់លៀង​អបអរ​ទិវា​កុមារ​អន្តរជាតិ១មិថុនា ​របស់​ក្រុមហ៊ុន ​BreadTalk
02, Jun 2015 , 12:46 pm        
រូបភាព
ដោយ: ថ្មីៗ
ក្នុងឱកាស​ទិវា​កុមារ​អន្តរជាតិ១មិថុនា ហាង​នំ​បុ័ង​លំដាប់​អន្តរជាតិ​BreadTalk បាន​ចូលរួម​ឧបត្ថម​អាហារ​ពេលព្រឹក​ទៅដល់​ក្រុម​កុមារកំព្រា១ ដែលមកពីអង្គការមួយ ដែល​ពួកគាត់​និង​ក្រុមការងារបានធ្វើ​ដំណើរ​កំសាន្ត​ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ​កន្លងមកនេះ។


ដោយឡែក​ពេល​ល្ងាច​នៃ​ថ្ងៃ​ដដែល​នោះដែរ​ម្ចាស់​និង​ក្រុមការងារ​របស់​BreadTalkបានរៀបចំ​កម្មវិធី​កំសាន្ត​ដើម្បី​បង្កើត​ភាព​ជិត​ស្និ​ទ្ធិ​បន្ថែមទៀត​ដូចជា​ការ​ច្រៀង​លេង​លេងល្បែង​កំសាន្ត​និង​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយប្អូនក្មួយៗកុមារ​និង​បុគ្គលិក​អង្គការ​ទៅដល់​មជ្ឈមណ្ឌល​កុមារ​កំព្រា​ចំនួន៣៖
•    មណ្ឌលកុមារ​កំព្រា​កៀន​ឃ្លាំង​ដែលមាន​កុមារកំព្រា៨៩នាក់​និង​បុគ្គលិក១១នាក់
•    អង្គការ​អ​ភ​វិវឌ្ឍន៍​កុមារ​កម្ពុជា​ដែលមាន​កុមារ៤៣នាក់​និង​បុគ្គលិក១២នាក់
•    មណ្ឌល​សហគមន៍​អភិវឌ្ឍន៍​គ្រួសារ​ពលី​និង​កុមារកំព្រា​ដែលមាន​កំព្រា៥០នាក់ និង​បុគ្គលិក១០នាក់ទាំងបី​មណ្ឌល​ខាងលើ។


សកម្មភាព​របស់​ក្រុមការងារ​ហាង​នំ​បុ័ង​BreadTalkគឺ​បាន​សបញ្ជាក់​ពី​ទឹកចិត្ត​ស្រលាញ់​អាណិត​ទៅដល់ប្អូនៗកុមារ​ដែល​កំពុង​រស់​នៅ​ដោយ​ពុំមាន​ឪពុក​ម្តាយបង្កើត​នៅ​ជិត​ជាទី​បង្អែក​និង​ដើម្បី​លើកទឹកចិត្ត​ដល់​ការរស់នៅ​ការរៀនសូត្រ​និង​ឲ្យ​ប្ងូនៗបាន​រីកចំរើន​ប្រយោជន៍​ជា​សសរទ្រូង​នៃ​សង្គមជាតិ​កម្ពុជា​នៅ​អនាគតកាល។



ក្រុមការងារ​ហាង​នំ​ប៉័​ុ​ង​BreadTalkបាន​លើកឡើងថា៖ «អ្វី​ទាំងនេះ​ជា​សកម្មភាព​ជួយ​ដល់​កុមារកំព្រា ទោះ​តិច​ឬ​ច្រើន​ក៏បាន​បង្ហាញ​ពី​ទឹកចិត្ត​សប្បុរសធម៌​ដែល​យើងគ្រប់រូបៗត្រូវតែ​ធ្វើ​នៅក្នុង​សង្គម។ក្មេង​ទាំងអស់នោះ​មាន​ភាព​រីករាយ​យ៉ាងខ្លាំង​ចំពោះ​អំណោយ​ទាំងអស់នេះ​អម​ជាមួយ​សំឡេង​សើច​សប្បាយ​និង​ស្នាមញញឹម​ដ៏​ស្រស់ស្រាយ​របស់​ពួកគេ»៕


© រក្សាសិទ្ធិដោយ thmeythmey.com