ព័ត៍មានសុខភាព
សុខភាព៖ ហេតុអ្វី​បានជា​អ្នក ត្រូវ​រួមភេទ ជា​រៀងរាល់ថ្ងៃ?
04, May 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
តើ​អ្នកមាន​ភាព​តានតឹង​ឬទេ? តើ​អ្នក​ពិបាក​គេង​ឬទេ? អ្នក​អាចធ្វើ​ការដោះស្រាយ​បញ្ហា​ទាំង​នោះបាន ដោយ​គ្រាន់តែ​ធ្វើការ​ការរួម​ភេទ ឱ្យ​បានជា​ទៀងទាត់។
ខាងក្រោម​នេះ គឺជា​ហេតុផល​មួយចំនួន ដែល​អ្នក​ត្រូវ​រួមភេទ​ជា​រៀងរាល់ថ្ងៃ ៖



1.    ការរួម​ភេទ អាច​កាត់បន្ថយ​ភាព​តានតឹង
ប្រសិនបើ​អ្នកធ្វើការ​ពេញ​មួយថ្ងៃ ឬ​អ្នក​កំពុងមាន​អារម្មណ៍​ថា មាន​ភាព​តានតឹង នោះ​ការ​រួមភេទ​នឹង​ជួយ​ឱ្យ​អ្នក​បាន​សម្រាក និង​កាត់បន្ថយ​កម្រិត​ស្ត្រេ​សរ​បស់​អ្នក​បាន។
2.    ការរួម​ភេទ គឺជា​លំ​ហាត់ប្រាណ​ដ៏​រីករាយ
ការរួម​ភេទ បានធ្វើឱ្យ​មុខងារ​របស់​រាងកាយ​មានការ​ផ្លាស់ប្តូរ ដោយ​វា​បានធ្វើឱ្យ​ចង្វាក់​ដកដង្ហើម​កើនឡើង ហើយ​បាន​ដុតបំផ្លាញ​កាឡូរី​នៅក្នុង​រាងកាយ។ ប្រសិនបើ​អ្នក​រួមភេទ ៣ ដង​ក្នុង​មួយ​សប្តាហ៍ ឱ្យបាន​ទៀងទាត់ អ្នក​អាច​ដុតបំផ្លាញ​កាឡូរី​រហូតដល់ ៧.៥០០ កាឡូរី នៅក្នុង​មួយឆ្នាំ ដែល​ស្មើនឹង​ការរត់ ជិត ១០០ គីឡូម៉ែត្រ។
3.    ការរួម​ភេទ ជួយ​ឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ
ការ​រួមភេទ​យ៉ាងហោចណាស់ ពីរដង​ក្នុង​មួយ​សប្តាហ៍ បាន​ជួយ​បង្កើន​អង់​ទីករ ឱ្យមាន​កម្រិត​ខ្ពស់ជាង អ្នក​ដែល​មិន​ធ្វើការ​រួមភេទ។
4.    ការរួម​ភេទ ជួយ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប
ការរួម​ភេទ បាន​ជួយ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប ដែល​ធ្វើឱ្យ​អ្នកមាន​សុខភាព​ល្អ។
5.    ការរួម​ភេទ ជួយ​ឱ្យ​បេះដូង​មាន​សុខភាព​ល្អ
ការរួម​ភេទ បាន​ជួយ​ដុតបំផ្លាញ​កាឡូរី នៅក្នុង​រាងកាយ ដែល​ធ្វើឱ្យ​បេះដូង​មាន​សុខភាព​ល្អ។
បុរស​អាច​ចៀស​ផុតពី​ជំងឺ​សរសៃឈាម​បេះដូង ប្រសិនបើ​ពួកគេ ធ្វើការ​រួមភេទ​ឱ្យបាន​ទៀងទាត់​នោះ។
6.    ការរួម​ភេទ ជួយ​កាត់បន្ថយ​ការឈឺចាប់
ការ​រួមភេទ​ឱ្យបាន​ទៀងទាត់ អាចជួយ​កាត់បន្ថយ​ការឈឺចាប់ ការឈឺ​ខ្នង ឬ​ការឈឺ​ក្បាល​ប្រកាំង​ជាដើម។
7.    ការរួម​ភេទ ជួយ​ឱ្យ​វដ្ត​រដូវ​មាន​ភាពទៀងទាត់
វដ្ត​រដូវ អាចមាន​ភាពខុសប្រក្រតី​បន្តិចបន្តួច ប្រសិនបើ​អ្នក មាន​ភាព​តានតឹង។
ការរួម​ភេទ អាចជួយ​កាត់បន្ថយ​ភាព​តានតឹង ដូច្នេះ វា​អាចជួយ​ឱ្យ​វដ្ត​រដូវ​មាន​ភាពទៀងទាត់។
8.    ការរួម​ភេទ ជួយ​ឱ្យ​សាច់ដុំ​អាង​ត្រគាក មាន​ភាពល្អប្រសើរ​ជាង​មុន
ការរួម​ភេទ ជួយ​ឱ្យ​សាច់ដុំ Quad សាច់ដុំ​ខ្នង និង សាច់ដុំ​អាង​ត្រគាក មាន​ភាពរឹងមាំ ហើយ​អាចជួយ​ឱ្យ​រោគសញ្ញា នៃ​ការ​នោម​ដោយ​មិនដឹង​ខ្លួន មាន​ភាពប្រសើរឡើង។
9.    ការរួម​ភេទ អាច​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺមហារីក
ជាពិសេស ចំពោះ​បុរស ប្រសិនបើ​បុរស​ធ្វើការ​រួមភេទ យ៉ាងហោចណាស់ ២១ ដង​នៅក្នុង​មួយខែ នោះ​អាច​កាត់បន្ថយ​ហានិភ័យ នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន។
10.    ការរួម​ភេទ ជួយ​ឱ្យ​គេង​លក់​ស្រួល
ការរួម​ភេទ ប្រៀបដូចជា​ជាការ​ធ្វើ​លំ​ហាត់ប្រាណ ដោយ​វា​ជួយ​បង្កើន​ចង្វាក់បេះដូង ដែល​ធ្វើឱ្យ​អ្នក​បាន​សម្រាក។ បន្ថែម​ពីលើ​នេះ​ទៀត ក្រោយពី​ពេលដែល​បុរស​បញ្ចេញ​ទឹកកាម វា​ធ្វើឱ្យ​បុរស​នាំ​អស់កម្លាំង ហើយ​អាចធ្វើឱ្យ​បុរស​ងងុយគេង​ខ្លាំង បន្ទាប់ពី​រួមភេទ។
11.    ការរួម​ភេទ ធ្វើឱ្យ​អ្នក មើលទៅ​ក្មេង​ជាង​អាយុ ១០ ឆ្នាំ និង​មាន​អាយុ​វែង
ការរួម​ភេទ ធ្វើឱ្យ​អ្នក​មើលទៅ​ក្មេង​ជាង​អាយុ ១០ ឆ្នាំ ប្រសិនបើ​អ្នក​រួមភេទ​បី​ដង ក្នុង​មួយ​សប្តាហ៍។
ការរួម​ភេទ​ជា​ទៀងទាត់ បាន​ជួយ​ឱ្យ​អ្នកមាន​សុខភាព​រាងកាយ និង​ស្មារតី​ល្អ ដែលជា​កត្តា​ធ្វើឱ្យ​អ្នក មាន​អាយុ​វែង។ បុរស​ដែល​រួមភេទ​ទៀងទាត់ អាចមាន​អាយុ​វែង​ជាង ២ ដង នៃ​អ្នក​ដែល​កម្រ​នឹងធ្វើ​ការរួម​ភេទ៕
 
ផ្តល់សិទ្ធិ​ដោយ៖ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com