ជាតិ
សង្គមជាតិ
រដ្ឋាភិបាលបើកកិច្ចប្រជុំពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់ NGOនៅព្រឹកនេះ
× នៅថ្ងៃសុក្រទី៥ មិថុនានេះ គណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី។
សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាស ត្រូវបានរាជរដ្ឋាភិបាល អះអាងថា បង្កើតឡើងដើម្បីលើកស្ទួយការប្រើប្រាស់សិទ្ធិសេរីភាព ក្នុងការបង្កើត សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលើកកម្ពស់កិច្ចប្រតិបត្តិការជាមួយអង្គការសង្គមស៊ីវិលលើគ្រប់វិស័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com