សង្គមអន្តរជាតិ​
អន្តរជាតិ
ទារក​ម្នាក់​បាន​ស្លាប់ ដោយសារតែ​ឪពុក​ភ្លេច​ក្នុង​រថយន្ត ៤ ម៉ោង
06, Jun 2015 , 4:24 pm        
រូបភាព
ដោយ: ធីតា

ទារក​អាយុ ៦ ខែ​ម្នា​ក់បាន​ស្លាប់​នៅក្នុង​រថយន្ត​នៅ​តំបន់ Seine Maritime ប្រទេស​បារាំង កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លងទៅនេះ ដោយសារតែ​ការ​ភ្លេចភ្លាំង​របស់​ឪពុក​ដែល​កំពុងតែ​ស្មុគស្មាញ​យ៉ាងខ្លាំង​ពី​រឿង​ការងារ។ Gaël ត្រូវ​ឪពុក​ទុកចោល​ក្នុង​រថយន្ត​ដែល​ចត​ហាលថ្ងៃ​រយៈពេល ៤ ម៉ោង។ នៅ​ទីបំផុត ទារក​នេះ​ក៏បាន​ស្លាប់​ដោយសារ​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន។



ឪពុក​ទារក​នេះ​មាន​អាយុ ៣៥ ឆ្នាំ គឺជា​វិស្វករ ហើយ​ជាម​នុស្ស​តែ​ម្នាក់​គត់​ដែល​ទទួលភារៈ​បើកឡាន​ចុះឡើង​ជូន​សមាជិក​ក្នុង​គ្រួសារ។ ជាធម្មតា គាត់​ត្រូវ​ជូន​ប្រពន្ធ​របស់គាត់​ទៅធ្វើ​ការ​នៅ​ម៉ោង ២ រសៀល បន្ទាប់មក​ត្រូវយក​កូន​ទៅ​ទារកដ្ឋាន​ដែល​ស្ថិត​នៅក្បែរនោះ ហើយ​ត្រូវ​ទៅយក​កូន​មក​ផ្ទះ​វិញ​នៅ​ម៉ោង ៦ ល្ងាច។ ប៉ុន្តែ នៅ​ថ្ងៃកើតហេតុ បន្ទាប់ពី​ជូន​ប្រពន្ធ​ទៅធ្វើ​ការ​រួច គាត់​បាន​ត្រឡប់មកផ្ទះ​វិញ ដើម្បី​ធ្វើ​ការងារ​របស់គាត់។ លុះ​ដល់ពេល​ល្ងាច ដោយ​មិន​ចាប់អារម្មណ៍​ចំពោះ​វត្តមាន​កូន​នៅ​កៅអី​ខាងក្រោយ​រថយន្ត ដែល​បាន​បាត់​បង់ជីវិត​ទៅហើយនោះ គាត់​បើកឡាន​ទៅ​ទទួល​កូន​នៅ​ទារកដ្ឋាន។ បុគ្គលិក​នៅ​ទារកដ្ឋាន​បាន​ប្រាប់​គាត់​ថា មិនបាន​ឃើញ​កូន​របស់គាត់​ទេ​នៅ​រសៀល​ថ្ងៃនោះ។ គាត់​ចាប់ផ្តើម​ឆ្លេឆ្លា​ស្ទុះ​ឡើង​រថយន្ត ដោយ​សួរ​ខ្លួនឯង​ថា តើ​កូន​នៅឯណា ? រំពេច​នោះ ភ្នាក់ងារ​សន្តិសុខ​ពីរ​នាក់​បាន​ចង្អុល​ប្រាប់​គាត់​ថា កូន​របស់គាត់​ស្ថិតនៅ​កៅអី​ខាងក្រោយ។

បើតាម​ព្រះរាជអាជ្ញា​នៅ​តំបន់​នោះ ឪពុក​រូបនេះ​នឹងត្រូវ​ជាប់ទោស​ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា៕





© រក្សាសិទ្ធិដោយ thmeythmey.com