កីឡាជាតិ
ជាតិ
កីឡាករ​ប៉េតង់ សុខ ច័ន្ទ​មាន ទទួលបាន​មេដាយប្រាក់ ក្រោយ​ចាញ់​ថៃ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ
06, Jun 2015 , 6:39 pm        
រូបភាព
កីឡាករ សុខ ច័ន្ទមាន ឈ្នះមេដាយប្រាក់​លើវិញ្ញាសា​វាយយកពិន្ទុ។ រូបថត Shin Long Photographer
កីឡាករ សុខ ច័ន្ទមាន ឈ្នះមេដាយប្រាក់​លើវិញ្ញាសា​វាយយកពិន្ទុ។ រូបថត Shin Long Photographer
កីឡាករ ប៉េតង់ សុខ ច័ន្ទ​មាន ប្រកួត​ចាញ់​កីឡាករ​ថៃ SANGKAEW Thanakorn  ក្នុងលទ្ធផល ៣៧ ទល់នឹង៤២ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​វិញ្ញាសា​វាយយក​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នា​ល្ងាច​ថ្ងៃទី៦ ខែមិថុនា នេះ។



កាលពី​វគ្គ​ជម្រុះ កីឡាករ សុខ ច័ន្ទ​មាន រកបាន៤៥ពិន្ទុ និង​បញ្ចប់​ចំណាត់ថ្នាក់​លេខ​ពីរ ក្នុងចំណោម​កីឡាករ១០នាក់ ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ច័ន្ទ​មាន យកឈ្នះ​កីឡាករ​ឡាវ Vongvone Bouadeng ក្នុង​លទ្ធផល ៣៧-២៧ ។

កីឡាករ​ម៉ាឡេស៊ី TEMIZI Mohamad Nuzul Azwan និង​កីឡាករ​ឡាវ VONGVONE Bouadeng បាន​មេដាយ​សំរឹទ្ធ៕


© រក្សាសិទ្ធិដោយ thmeythmey.com