ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី​កម្ពុជា​ផ្ញើ​សារ​រំលែក​ទុក្ខ​ពលរដ្ឋ​ចិន​ដែល​គ្រោះថ្នាក់​លិច​នាវា
07, Jun 2015 , 8:57 am        
រូបភាព
ក្នុង​កំណត់​ទូត​ផ្ញើ​ទៅកាន់​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិនលោក លី ខឺឈាង ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្តែង​នូវ​អារម្មណ៍​ក្រៀមក្រំ ចំពោះ​ឧប្បត្តិហេតុ​លិច​នាវា​នៅ​ចិន ដែល​ផ្ទុក​អ្នកដំណើរ​ជាង ៤៥០នាក់ នៅ​ទន្លេ​យ៉ាង​ហ្សេ ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន កាលពី​ថ្ងៃទី ១ មិថុនា​កន្លងទៅ។



ក្នុង​សារ​រំលែក​ទុក្ខ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី៥ មិថុនា ឆ្នាំ២០១៥ បានសរសេរថា« តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សម្តែង​នូវ​សមានចិត្ត​យ៉ាង​ជ្រាលជ្រៅ និង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​ឯកឧត្តម និង​ប្រជាជន​ចិន ជាពិសេស​សមាជិកគ្រួសា​រ​ជនរងគ្រោះ​ចំពោះ​ការបាត់បង់​ដ៏​សោកសង្រេង និង​សេចក្តី​ឈឺចាប់​ដ៏​ធំធេង​ដែល​បង្កឡើង​ពី​គ្រោះថ្នាក់​នេះ (លិច​នាវា)។

គួររម្លឹកថា រហូតមកដល់​ថ្ងៃនេះ មាន​មនុស្ស​រាប់រយ​នាក់​ហើយ ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​លិច​នាវា​នេះ ខណៈដែល​អាជ្ញាធរ​កំពុង​មមាញឹក​ក្នុងការ​ជួយសង្គ្រោះ​ជនរងគ្រោះ​ជា​បន្តបន្ទាប់៕


© រក្សាសិទ្ធិដោយ thmeythmey.com