ពីនេះ ពីនោះ
តើ​របៀប​សំពះរបស់ខ្មែរមានអត្ថន័យ​យ៉ាងដូចម្តេចខ្លះ?
10, Jun 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ

ប្រជាពលរដ្ឋ ព្រមទាំង​សិស្ស​និស្សិត​មួយចំនួន តែងតែមាន​ការយល់ច្រឡំ​អំពី​របៀប​សំពះ និង​តែងតែ​ធ្វើ​ឆ្គង​ប្រាសចាក​ពី​របៀប​សំពះ​របស់​ខ្មែរ។ ខាងក្រោម​នេះ​ជា​របៀប​នៃ​ការសំពះ​ទាំង ៥របៀប និង​អត្ថន័យ​របស់​វា៖



១. កម្ពស់​ត្រឹម​ដើមទ្រូង៖ សម្រាប់​សំពះ​វ័យ ឋានៈ​ស្មើគ្នា ឬ​មិត្តភក្តិ។

២. កម្ពស់​ត្រឹម​មាត់៖ សម្រាប់​សំពះ​វ័យចាស់​ជាង ឋានៈ​ធំ​ជាង ឬ​ចៅហ្វាយនាយ។

៣. កម្ពស់​ត្រឹម​ចុង​ច្រមុះ៖ សម្រាប់​សំពះ មាតាបិតា ជីដូន​ជីតា គ្រូ​បា​អាចារ្យ។

៤. កម្ពស់​ត្រឹម​ចិញ្ចើម៖ សម្រាប់​សំពះ​ព្រះសង្ឃ ព្រះមហាក្សត្រ ឬ​វត្ថុ​ស័ក្តិសិទ្ធិ។

៥. កម្ពស់​ត្រឹម​ចិញ្ចើម​ឡើងទៅ៖ សម្រាប់​សំពះ ទេវតា ព្រះឥន្ទ ព្រះព្រហ្ម ឬ​បួងសួង៕




© រក្សាសិទ្ធិដោយ thmeythmey.com