ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី រីករាយ​នឹងចូល​ស្ប​ថ​តាម​ការបបួល​របស់​លោក ហ៊ុន សែន
10, Jun 2015 , 9:47 am        
រូបភាព
ដោយ: ថ្មីៗ
ក្រោយពីដាក់ជើងជាន់ដីកម្ពុជានៅម៉ោង ៩ ព្រឹកថ្ងៃពុធនេះ មិនទាន់បានប៉ុន្មាននាទីផង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់​អ្នកកាសែតថា រូបលោកមិនខ្លាច​នឹងចូលខ្លួនទៅស្បថនៅមុខវត្ថុស័ក្តិសិទ្ធិ តាមការបបួលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងបញ្ហាលួចបន្លំ​សន្លឹក​ឆ្នោតនោះឡើយ បើទោះបីជា​លោកយល់ថា ការស្បថជារឿងអបិយ​ជំនឿ​ក៏ដោយ។ តែយ៉ាងណា​លោក សម រង្ស៊ី ក៏ស្នើឲ្យ​មានការ​ពិនិត្យ​មើល​សន្លឹក​ឆ្នោត​ឡើងវិញ​ផងដែរ។



សូមស្ដាប់សំឡេង៖


កាលពីថ្ងៃទី ០៨ ខែមិថុនា នៅក្នុងវិមានរដ្ឋសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបបួលលោក សម រង្ស៊ី ស្បថនៅមុខព្រះអង្គដងកើឲ្យរន្ទះបាញ់ ដើម្បីជម្រះមន្ទិលដែលគណបក្សប្រឆាំង​តែង​តែចោទ​គណបក្សប្រជាជនកម្ពុជាថា ជាអ្នកលួយចបន្លំសន្លឹកឆ្នោត៕

ចូលអានអត្ថប​ទ៖ លោក ​ហ៊ុ​ន សែន រង់ចាំ​លោក សម រង្ស៊ី មកពី​ក្រៅ​ប្រទេស​វិញ​ ដើម្បី​ស្បថ​មុខ​​ព្រះ​អង្គ​​ដងកើ​
 

© រក្សាសិទ្ធិដោយ thmeythmey.com