ពីនេះ ពីនោះ
ស្វា​ក្តាម មុជទឹក​បាន​ចម្ងាយ​រហូតដល់​ទៅ៥០ម៉ែត្រ
14, Jun 2015 , 1:00 pm        
រូបភាព
ដោយ: ថ្មីៗ
 
ភិនភាគ៖ ស្វា​ក្តាម​មានការ​ផ្លាស់ប្តូ​រព​ណ៌​ពីរ​ដំណាក់កាលសំខាន់ៗគឺ​ពណ៌​ប្រផេះ​លាយ​ត្នោត និង​ពណ៌​ក្រហម​ភ្លី ចំពោះ​ការផ្លាសប្តូរ​ពណ៌​នេះ​ប្រែប្រួល​ទៅតាម​អាយុកាល ភេទ និង​ទីតាំង​រស់នៅ​របស់​វា។ ជាទូទៅ​វា​មាន​ពណ៌​ប្រផេះ​ភ្លឺ​ទៅ​ពណ៌​ក្រហម​ភ្លឺ​ពេលដែល​វា​រស់នៅ​ក្នុងព្រៃ​ចំណែកឯ​ពពួក​ស្វា​រស់នៅ​មាត់សមុទ្រ​ភាគច្រើន​មាន​ពណ៌​ភ្លឺ​ឆើត​ជាង​ប្រភេទ​ដែល​រស់​នៅតាម​តំបន់ផ្សេងៗទៀត។ ស្វា​ក្តាម​មាន​ប្រវែង​ពី​ក្បាល​ដល់​កន្ទុយ ៩២-១០៩ស.ម ហើយ​កន្ទុយ​របស់​វា​វែង​ជាងគេ​ក្នុងចំណោម​ប្រភេទ​ស្វា​នានា​នៅ​ទ្វីបអាស៊ី។ កូន​របស់​វា​កើតមក​មាន​ពណ៌​ខ្មៅ។ ចំពោះ​ស្វា​មិនទាន់​ពេញវ័យ​មាន​ដុះ​រោម​កញ្ចុំវែងៗលើ​ក្បាល ចំណែក​ស្វា​ចាស់​វិញ​មាន​រោម​វែង​ក្រាស់​ដុះ​ជុំវិញ​មុខ និង​មាន​ថ្ងាស​ទំ​ពេក។



ជីវសាស្ត្រ៖ ស្វា​ក្តាម​រស់នៅ​តំបន់​ព្រៃ​ស្ទើរតែ​គ្រប់​ប្រភេទ​ដូច ព្រៃស្រោង ព្រៃ​ពាក់កណ្តាល​ស្រោង ព្រៃ​ឬ​ស្សី តំបន់​វាលភក់ ព្រៃ​លិច​ទឹក ព្រៃកោងកាង តំបន់កសិកម្ម តាម​បណ្តោយ​ឆ្នេរ ខ្សាច និង​តាម​ឆ្នេរ​កោះ ជាពិសេស​វាលភក់​ព្រៃកោងកាង។ ចំណី​របស់​វា​រួ​មាន៖ ក្តាម បង្កង ខ្យង ខ្ចៅ គ្រុំ លៀស ងាវ សត្វល្អិត ស្លឹកឈើ ផ្លែឈើ និង​ត្រួយ​ឈើ​ជាដើម។ វា​ជា​ប្រភេទ​ស្វា​ដែល​មិន​ខ្លាច​ទឹក និង​មាន​ភាព​ស្ទា​ត​ជំនាញ​ក្នុងការ​ហែល​ទឹក។ ស្វា​ឈ្មោល​អាច​មុជទឹក​បាន​ចម្ងាយ​រហូតដល់​ទៅ ៥០ម៉ែត្រ។ វា​រស់នៅ​ជា​ហ្វូង​ធំ​រហូតដល់ ១០០ ក្បាល។ ស្វា​ក្តាម កូន​ម្តង​បានតែ​មួយគត់​បន្ទាប់ពី​ពពោះ​អស់​រយៈពេល៥-៦ខែ។

រប៉ាយ​រស់នៅ៖
មាន​វត្តមាន​ស្ទើរតែ​ទូទាំង​តំបន់​នៃ​ប្រទេស​កម្ពុជា។ វា​ក៏មាន​វត្តមាន​ផងដែរ​នៅតាម​ប្រទេស​នានា​នៃ​ភូមិភាគ​សល​អាស៊ី​អា​គ្នេ​ហ៍​រួមមាន​ប្រ​ទេ​ថៃ ប្រទេស​ម៉ាឡេស៊ី ហ្វីលីពីន កោះ​សូ​ម៉ា​ត្រា បរ​ណេ​អូ កោះ​ចា​វា និង​កោះ​បាលី។

ស្ថានភាព​អភិរក្ស៖
ស្វា​ក្តាម​ស្ថិ​ន្នុង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ។ ប្រភេទ​នេះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (LR/nt) ជា​ប្រភេទ​រងគ្រោះ​តិចតួច​លើ​ពិភពលោក និង​នៅតាម​តំបន់ ដែល​ត្រូវ​ពឹង​អាស្រ័យ​លើ​កិច្ច​អភិរក្ស​នៅ​កម្ពុជា។ ប្រភេទ​នេះ​កំពុង​រងគ្រោះ​ដោយសារ​ការ​ទាក់​ចាប់​បង្កាត់​ពូជ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ៕



© រក្សាសិទ្ធិដោយ thmeythmey.com