ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន នឹងធ្វើ​បទ​បាឋកថា​ស្តីពី​នយោបាយ «ឈ្នះ​ឈ្នះ»​ ដល់​និស្សិត​ជិត១ពាន់​នាក់នៅថ្ងៃស្អែក
14, Jun 2015 , 1:02 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន នឹង​ទៅធ្វើ​បទ​បាឋកថា​ស្តីពី​នយោបាយ​ឈ្នះ​ឈ្នះ ដោយផ្ទាល់​ដល់​និស្សិត​​ចំនួន ៨០០នាក់ ចាប់ពី​ម៉ោង ៨ រហូតដល់ ម៉ោង ១១ព្រឹក​ថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៥ នៅសាកលវិទ្យាល័​យ​ន័​រ​តុ​ន​​​ ក្នុង​ ​ខ​ណ្ឌ​​​ជ្រោយ​​ចង្វា​។​ ​នេះ​បើ​​ប្រ​សាស​ន៍​បញ្ជាក់​របស់ លោក​ ន​រ៉ា​ណា​ឫទ្ធិ អានន្ទ​ដា​យ៉ា​ត ព្រឹទ្ធបុរស​នៃ​ម​ហាវិទ្យា​ល័យ​វិទ្យាសាស្ត្រ​សង្គម នៅក្នុង​​សាកល​វិទ្យាល័យ​ន័​រ​តុ​ន។

​​​​

លោក ន​រ៉ា​​ណា​ឫទ្ធិ អា​នន្ទ​ដា​​យ៉ា​ត បា​ន​និ​យា​​យប្រាប់​​សារ​​ព័​ត៌​មា​ន​ថ្មីៗ​ដឹ​​ងថា​​ ​បទ​​បា​ឋកថា​​នេះ​​  ​​រៀ​បចំ​ឡើង​​​ដោយ​​សា​​ក​ល​វិទ្យាល័​យ​​​ន័​រ​​តុ​ន​ ​ហើយ​ក្នុង​គោ​លបំណង​ផ្តល់​​​ចំណេះដឹង​​ ​​​ប្រវត្តិ​សាស្ត្រ​នយោ​បា​យ​ឈ្នះ​​ឈ្នះ​​ដល់​យុវជ​ន​ជំនា​ន់​​ក្រោយ​។​​​​​

​លោក​សង្កត់​ធ្ងន់យ៉ាងដូច្នេះថា៖«អ្វីដែល​យើង​រៀបចំ​នេះ គឺ​ដើម្បី​រម្លឹក​ប្រវត្តិសាស្ត្រ​ឈ្នះ​ឈ្នះ​នៅ​កម្ពុជា​ថា តើ​អ្នកណា​ជា​តួអង្គ​បង្កើត​នយោបាយ ឈ្នះ​ឈ្នះ? ហេតុអ្វី​បានជា​មាន​នយោបាយ​ឈ្នះ​ឈ្នះ?។ ដូចនេះ យុវជន​នឹង​ដឹង​ច្បាស់​ពី​ប្រវត្តិសាស្ត្រ ដើម្បី​កុំ​ឲ្យ​ពួកគេ​មាន​កំហុស​ប្រវត្តិសាស្ត្រ​ទៅ ថ្ងៃ​ខាងមុខ»។

គួររម្លឹកថា កាលពី​ថ្ងៃទី ២៤ ខែឧសភា កន្លងទៅ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ក៏បាន​សម្រេច​ធ្វើ​បាឋកថា​លើកដំបូង រយៈពេល​ជិត ៤ម៉ោង ស្តីពី​គោល នយោបាយ​ឈ្នះ​ឈ្នះ ​នៅ​ទី​ស្នាក់កា​​រក​ណ្តា​ល​​គ​​ណ​បក្សប្រ​ជាជ​ន​ក​ម្ពុជា​ម្ត​​ង​រួ​ច​ដែ​រ​​។ ​លោ​កនា​​យ​ក​រដ្ឋមន្ត្រី​ដែល​គេ​ចាត់​ទុកជា​បុរស​ខ្លាំង របស់​​កម្ពុជា​នេះ ​បានលើកឡើង​ពី​​ការរំលាយ​​អង្គកា​រ​ចាត់តាំង​ចុងក្រោយ​រប​ស់​​ក្រុមខ្មែរក្រហម ​ដើម្បី​បង្រួប​បង្រួម​ទឹកដី​ ទៅដល់​ក្រុមយុវជ​ន​គណបក្ស​ប្រជាជន​កម្ពុជា៕​​


© រក្សាសិទ្ធិដោយ thmeythmey.com