ព័ត៍មានសុខភាព
សុខភាព៖ «ពុល​ថ្នាំ ឬ​ចំណី» ត្រូវធ្វើ​សង្គ្រោះ​បឋម យ៉ាងដូចម្ដេច?
09, Jun 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
•    ពុល​ដោយ​ការ​លេប ៖ ត្រូវយក​អ្វីដែល​សេសសល់ នៅក្នុង​មាត់​របស់​ជនរងគ្រោះ​ចេញ។ បើ​សង្ស័យថា ពុល​ថ្នាំ​សម្អាតផ្ទះ ឬ​សារ​ធាតុគីមីផ្សេងៗទៀត ត្រូវ​អាន​ស្លាក​សញ្ញា​នៅលើ​ដប និង​ធ្វើតាម​សេចក្តីណែនាំ សម្រាប់​ការពុល​ដោយ​ចៃដន្យ។



•    ពុល​នៅលើ​ស្បែក ៖ ត្រូវ​ដោះ​សម្លៀកបំពាក់ ដែល​បាន​ប៉ះពាល់ ដោយ​ប្រើ​ស្រោមដៃ ហើយ​លាងជម្រះ​ស្បែក​ពី ១៥ ទៅ ២០ នាទី ដោយ​ប្រើប្រាស់​ទឹក​ហូរ។

•    ពុល​នៅក្នុង​ភ្នែក ៖ ត្រូវ​លាង​សម្អាត​ភ្នែក ជាមួយ​ទឹក​ត្រជាក់ ឬ​ក្តៅឧណ្ណៗ រយៈពេល ២០ នាទី ឬ​រហូតដល់​ក្រុម​សង្គ្រោះបាន​មកដល់។

•    ពុល​ដោយ​ការ​ស្រូប ៖ ត្រូវដាក់​ជនរងគ្រោះ នៅក្នុង​កន្លែង​ដែលមាន​ខ្យល់អាកាស​បរិសុទ្ធ តាម​ដែល​អាច​ធ្វើបាន។

•    បើ​ជនរងគ្រោះ​ក្អូ​ត ត្រូវ​ផ្អៀង​ក្បាល​ទៅ​ម្ខាង ដើម្បី​ទប់ស្កាត់​ការ​ឈ្លក់។

•    ចាប់ផ្តើម​ចលនា​បេះដូង បើ​ជនរងគ្រោះ បាត់​សញ្ញា​ជីវិត ដូចជា ចលនា ការដកដង្ហើម ឬ​ក្អក​ជាដើម។

•    ត្រូវ​ប្រមូល​ដប​ថ្នាំ​គ្រាប់ កញ្ចប់ ឬ​ធុង ជាមួយ​ស្លាក​សញ្ញា​សម្គាល់ និង​ព័ត៌មានផ្សេងៗទៀត អំពី​ការពុល ហើយ​ផ្ញើ​វា ជាមួយ​ក្រុម​រថយន្ត​សង្គ្រោះបន្ទាន់​ផងដែរ៕

ផ្តលើសិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com