ជាតិ
អគ្គិសនី​កម្ពុជាផ្អាក​ផ្គត់ផ្គង់​អគ្គិសនី៤ថ្ងៃ​តាម​ពេលវេលា និង​កន្លែង​ផ្សេងគ្នា​នៅ​ភ្នំពេញ​និង​ខេត្តកណ្តាល
02, Jul 2015 , 9:04 am        
រូបភាព
ដោយ: ថ្មីៗ
អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​មួយចំនួន រយៈពេល៤ថ្ងៃ ទៅតាម​ពេលវេលា​និង​ទីកន្លែង​មួយចំនួន ចាប់ពី​ម៉ោង៩ព្រឹក ដល់​ម៉ោង៥ល្ងាច រៀងរាល់​ថ្ងៃទី២កក្កដា ដល់​ថ្ងៃទី៥ខែកក្កដា ឆ្នាំ២០១៥ ។ ការផ្អាក​នេះ គឺ​ដើម្បី​សម្រួល​ដល់​ការអនុវត្ត​ការងារ​ជួសជុល​ផ្លាស់ប្តូរ តម្លើង​បរិក្ខារ រុះរើ​គន្លង​ខ្សែបណ្តាញ និង​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា។



បើតាម​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី២ខែកក្កដា​នេះ អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​P០៥២ P៥១៤ ស្ថិតនៅ​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ តំបន់​ភ្លើង​លេខ P៤២៥P១២៧០ ស្ថិតនៅ​ក្នុងភូមិ​ត្នោតជ្រុំ ក្នុង​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ តំបន់​ភ្លើង​មួយចំនួន​នៅ​ភូមិ​អក​រំដួល ភូមិ​ត្រពាំង​អញ្ចាញ ក្នុង​សង្កាត់​សំរោងក្រោម ភូមិ​វាល ភូមិ​កោះ​ស្នា ភូមិ​តាពូង ភូមិ​តា​អិន ភូមិ​អង្គ​ជ័យ ក្នុង​សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែ​ជ័យ និង​តាម​បន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ស្វាយ​រលំ ក្នុងស្រុក​ស្អាង ខេត្តកណ្តាល។

«ថ្ងៃ​សុក្រ​ទី៣ខែកក្កដា អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​លេខ​ប.ត១២៥ ប.ត​១២៥A ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ២៩១ ក្នុង​សង្កាត់​បឹងកក់១ ខណ្ឌទួលគោក តំបន់​ភ្លើង​P០៥២ P៥១៤ ស្ថិតនៅ​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ត្រពាំង​ទា ភូមិ​ព្រៃ​សំរោង ភូមិ​សា​ឡូ​ន ភូមិ​ជំទាវ​ម៉ៅ ភូមិ​អំពិល ភូមិ​កសិករ ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ចាប់ពី​ឃុំ​ឆក់​ឈើ​នាង រហូតដល់​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត         កណ្តាល។ ដោយឡែក​នៅ​ថ្ងៃ​សៅរ៍​ទី៤ខែកក្កដា អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​លេខ​ប.ត០០៣ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ។ តំបន់​ភ្លើង​លេខ​P៦៦៥ ស្ថិតនៅ​ភូមិ​គោក​ឃ្លាំង ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទួលគោក ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ចាប់ពី​សង្កាត់​ច្បារអំពៅ១ រហូតដល់​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ»។ នេះ​បើតាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា។

សេចក្តី​បន្តទៀតថា ថ្ងៃអាទិត្យ​ទី៥ខែកក្កដា នឹង​ផ្អាក​ផ្គត់ផ្គង់​នៅ​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទួលគោក ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ជ្រៃ​កោង ភូមិ​ក្រាំង​ដូន​ទៃ ភូមិ​ព្រៃ​ព្រីង ក្នុង​សង្កាត់​ចោមចៅ ភូមិ​អង្គ​ត្រកៀត ភូមិ​កន្ទោក ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ចាប់ពី​ភូមិ​អូរ​ដឹ​ម ក្នុង​សង្កាត់​ចោមចៅ រហូតដល់​ភូមិ​អក​រំដួល ក្នុង​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ចាប់ពី​សង្កាត់​ច្បារអំពៅ១ រហូតដល់​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ៕


© រក្សាសិទ្ធិដោយ thmeythmey.com