ជាតិ
សង្គមជាតិ
ចូលទៅលំហែកាយនៅក្នុងអាកាសយានដ្ឋានបាត់ដំបងត្រូវចំណាយ ៥០០ ទៅ២០០០ររៀល
× បាត់ដំបង៖ ក្នុងមួយថ្ងៃៗ ពលរដ្ឋក្រុងបាត់ដំបងមិនតិចជាង២០០ ទៅ ៣០០នាក់ឡើយដែលបានចូលទៅក្នុងអាកាសយានដ្ឋានបាត់ដំបង ដើម្បីអង្គុយលំហែកាយ ខ្លះលេងបាល់នៅទីលានរបស់ប្រលាននោះ។ ពលរដ្ឋដែលទៅដំណើរទៅទីនោះដោយម៉ូតូ និងរថយន្ត ត្រូវចំណាយលុយពី៥០០ ទៅ២០០០រៀលអោយទាហានដែលនៅចាំនៅច្រកចូលនោះ។
បូរី ដែលជាយុវជនម្នាក់ហើយឧស្សាហ៍ទៅលំហែកាយនៅទីនោះញឹកញាប់នោះបានប្រាប់ថា រឿងទាហានយកលុយនេះគាត់បានឆ្ងល់ជាយូណាស់មកហើយ ហើយពេលសួរទៅអ្នកយកលុយនោះ គេបានឆ្លើយថា«មេអោយយក»។ គាត់បានបន្តទៀតថា៖«ខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់តើការយកលុយនេះយកទៅធ្វើអ្វី?ណាមួយគ្មានវិក័យប័ត្រនោះទេ។ បើនិយាយអោយចំទៅនេះគឺយកទៅច្រក់ហោប៉ៅផ្ទាល់ខ្លួនហើយមើលទៅ។ ដ្បិតតែលុយតែ៥០០រៀលមែន តែមួយថ្ងៃៗមិនមែនម៉ូតូមួយទេដែលចូលទៅទីនេះ»។
យុវតី វួចណៃ ក៏ឧស្សាហ៍ចេញចូលនៅប្រលានយន្តហោះនោះដែរ។ វួចណៃបាននិយាយថានាងមិនដែរចាប់អារម្មណ៍ពីរឿងយកលុយនេះទេ ព្រោះវាមិនច្រើនតែកញ្ញាគិតថា វាជាចំនួនតិចតួច។ តែកញ្ញាក៏ចង់ដឹងដូចគ្នាថា តើលុយដែលមនុស្សទាំងអស់ ដែលមកកម្សាន្តនៅក្នុងព្រលានយន្តហោះនេះ បង់ឲ្យអ្នកយាមនោះ គេយកទៅទីណា? «មួយវិញទៀតតើអ្នកណាជាអ្នកបញ្ជាឲ្យយកលុយនៅទីនេះ។ ក្រែងវាជាកន្លែងសាធារណៈមែនទេ?» នេះជាសំណួររបស់វួចណៃ។
នាយទាហ៊ានម្នាក់ដែលនៅចាំយកលុយនៅមុខប្រលានដែលសូមមិនបញ្ចេញឈ្មោះបានអោយដឹងថា៖«លុយនេះគឺមេដែលនៅទីនេះ ជាអ្នកអោយយក»។
អ្នកសារព័ត៌មានថ្មីៗមិនអាចសុំការបំភ្លឺពីមេទាហ៊ានដែលនៅទីនោះបានឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com