ពីនេះ ពីនោះ
តើ​តម្លៃ​របស់​មនុស្ស​ស្តែងចេញ​តាម​ណាខ្លះ ?
08, Jul 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ

តម្លៃ គឺជា​អ្វីដែល​សំខាន់ ហើយ​សំខាន់​ប៉ុណ្ណា​នោះ​វា​អាស្រ័យ​លើ​ការ​ឲ្យ​តម្លៃ​របស់​មនុស្សម្នាក់។ តម្លៃ​នេះ វា​មាន​ឥទ្ធិពល​មកលើ​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នក ហើយក៏​ជះឥទ្ធិពល​ទៅលើ​អ្នកដទៃ​ផងដែរ ព្រោះ​តម្លៃ​វា​មាន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន។ តម្លៃ​របស់​អ្នក​វិជ្ជមាន ឬ​អវិជ្ជមាន​នោះ គឺ​វា​ស្តែងចេញ​តាមរយៈ​សកម្មភាព ឬ​ទង្វើ​ប្រចាំថ្ងៃ​របស់​អ្នក​តែប៉ុណ្ណោះ។ ខាងក្រោម​នេះ​ជា​ឧទាហរណ៍​ដែល​អ្នក​អាច​សង្កេតមើល​ពី​តម្លៃ​របស់​មនុ​ស្សបាន៖



១. អត្តចរិត៖ ឬ​ក​ពា, ឥរិយាបថ, ទម្លាប់, និង​ពាក្យសំដី​របស់​អ្នក ពេលដែល​អ្នក​សម្តែង​ចេញមកម្តងៗ ថា​តើ​ធ្វើ​ឲ្យ​អ្នកដទៃ​សរសើរ ឬ​កាន់តែ​មិន​ពេញ​ចិត្តនឹង​ទង្វើ​របស់​អ្នក​កាន់តែខ្លាំង? 

២. ពេលវេលា៖
ប្រសិនបើ​អ្នក​បានកំណត់ ឬ​ណាត់ជួប​ជាមួយ​នរណាម្នាក់​ក្នុង​ពេលវេលា​ជាក់លាក់​ណាមួយ ហើយ​អ្នក​គោរព​តាម​ម៉ោង​ដែល​បានកំណត់​នោះ ឬ​មិន​គោរព​តាម នោះ​អ្នកដទៃ​នឹង​វាយតម្លៃ​ពី​តម្លៃ​នៃ​ការគោរព​ពេលវេលា​រប​ស់​អ្នក​តាម​ទង្វើ​របស់​អ្នក​ជាក់​ជាពុំខាន។

៣. ទំនួល​ខុសត្រូវ៖ ប្រសិនបើ​អ្នកជា​មនុស្ស​មាន​ទំនួល​ខុសត្រូវ ឬ​មិនមាន​ទំនួល​ខុសត្រូវ ហើយ​អ្នកជា​មនុស្ស​ដែល​ទទួលស្គាល់​កំហុសរ​បស់​ខ្លួន ឬ​មិនដែល​ទទួលស្គាល់​កំហុស​ខ្លួនឯង​ទេនោះ នោះ​អ្នក​ដៃ​នឹង​ដឹង​ពី​តម្លៃ​របស់​អ្នក ថា​អ្នកជា​មនុស្ស​មានការ​ទទួល​ខុសត្រូវ​ពិតប្រាកដ​ឬ​យ៉ាងណា​នោះ។ ល៕


© រក្សាសិទ្ធិដោយ thmeythmey.com