ជាតិ
​​​ន​យោ​បាយ​ជាតិ​
កិច្ចប្រជុំ​ព្រំដែន​ចង្អៀត កម្ពុជា និង​វៀតណាម នឹង​ចុះហត្ថលេខា​បញ្ចប់​នៅ​រសៀល​នេះ
09, Jul 2015 , 11:10 am        
រូបភាព
នៅ​រសៀល​ថ្ងៃទី៩ កក្កដា​នេះ ភាគី​កម្ពុជា និង វៀតណាម នឹង​ចុះហត្ថលេខា​បញ្ចប់​លើ​លទ្ធផល​ដែល​ភាគី​ទាំងពីរ​សម្រេចបាន នៅក្នុង​កិច្ចប្រជុំ​លើ​បញ្ហា​ខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​គោក​រវាង​ភាគី​ទាំងពីរ អស់​រយៈពេល២ថ្ងៃ​មកនេះ​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ។



កិច្ចប្រជុំ រយៈពេល២ថ្ងៃ រវាង​ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​កិច្ចការ​ព្រំដែន និង​ភាគី​វៀតណាម​ដឹកនាំ​ដោយ លោក Ho Xuan Son ។

ដោយឡែក​លទ្ធផល​នៃ​កិច្ចប្រជុំ២ថ្ងៃនេះ មិនទាន់​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​ជា​សាធារណៈ​ឡើយ ខណៈដែល​អ្នកកាសែត​កំពុង​តាម​ប្រមាញ់​លទ្ធផល​ព្រំដែន​ដ៏​រសើប​នេះ។ តែយ៉ាងណាភាគីកម្ពុជានិងវៀតណាម នឹងចុះហត្ថលេខាលើលទ្ធផលដែលសម្រេចបាននៅរសៀលនេះ។

គួរ​បញ្ជាក់ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោយពី​មាន​បាតុភាព​កើតឡើង នៅតាម​បណ្ដោយ​បន្ទាត់​ព្រំដែន ជាពិសេស​បាតុភាព​នៅ​ទីតាំង​បង្គោល​ព្រំដែន២០២ និង២០៣ នៅ​ខេត្តស្វាយរៀង៕



© រក្សាសិទ្ធិដោយ thmeythmey.com