ជាតិ
នយោបាយជាតិ
រដ្ឋសភាបើកកិច្ចប្រជុំអនុម័តច្បាប់NGO
× នៅព្រឹកថ្ងៃចន្ទ ទី១៣ កក្កដានេះ រដ្ឋសភាកំពុងបើកកិច្ចប្រជុំ ដើម្បីពិភាក្សា និងអនុម័តលើសេចក្ដីព្រាងច្បាប់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ កិច្ចប្រជុំនេះមានតែតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា តែ៦៨រូបប៉ុណ្ណោះ ខណៈតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៥៥រូបទៀត ពហិការមិនចូលរួមកិច្ចប្រជុំនេះឡើយ។
ដោយឡែកនៅខាងក្រៅរដ្ឋសភាក៏មានក្រុមសកម្មជន និងសង្គមស៊ីវិលមួយចំនួន បាននាំគ្នាមកតវ៉ាដើម្បីជំរុញឲ្យរដ្ឋសភាទម្លាក់ចោល ច្បាប់គ្រប់គ្រង់អង្គការ ដោយពួកគេយល់ថា ច្បាប់នោះ បានតាក់តែងឡើង រំលោភច្បាប់ជាតិ និងអន្តរជាតិ ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ ៕
© រក្សាសិទ្ធិដោយ thmeythmey.com